រកឃើញ​ក្បាល​អសុរ ចំនួន​បី​នៅ​ប្រាសាទបន្ទាយឆ្មារ​

​ជា​រឿង​គួរឱ្យភ្ញាក់ផ្អើល និង មិន​នឹកស្មាន​ដល់ ដែល​ក្រុម​អភិរក្ស​ប្រាសាទបន្ទាយឆ្មារ​នៃ​នាយកដ្ឋាន​គាំពារ និង អភិរក្ស​សំណង់​បុរាណ​នៃ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បាន​រកឃើញ​ក្បាល​អសុរ​ដល់​ទៅ​បី ។ ការរកឃើញ​នេះ នៅពេល​ពួកគាត់​បាន​បើក​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល ខាងកើត​ប្រាសាទបន្ទាយឆ្មារ ក៏​ប្រទះឃើញ​ក្បាល​អសុរ​ទាំងបី​នោះ​ជាប​បន្តបន្ទាប់ ។

រកឃើញ​ក្បាល​អសុរ ចំនួន​បី​នៅ​ប្រាសាទបន្ទាយឆ្មារ​

លោក គឹម សុ​ធិ​ន ប្រធាន​នាយកដ្ឋាន​គាំពារ និង អភិរក្ស​សំណង់​បុរាណ​នៃ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ និង ជា​អ្នកជំនាញ​ក្នុងការ​ជួសជុល​ប្រាសាទបន្ទាយឆ្មារ​បានឱ្យ​ដឹងថា ដោយសារ​តែមាន​ភាព​ទ្រុឌទ្រោម និង ឈានទៅ​ខូចខាត​ទាំងស្រុង​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​បានសម្រេច​ឱ្យ​ក្រុម ជួសជុល​អភិរក្ស​ប្រាសាទបន្ទាយឆ្មារ ដោយ​ជួសជុល​ស្ពាន​ហាល​ខាងកើត​ជាបន្ទាន់ ។ ជាដំបូង​ក្រុមការងារ​របស់​យើង​ចាប់ផ្តើម​ជីកដី​ជុំវិញ​គ្រឹះ​នៃ​ស្ពាន​ហាល​ខាងកើត​ប្រាសាទ​ត្រង់ចំណុច​ដែល​រងគ្រោះ​ខ្លាំង​យ៉ាង​មមាញឹក ព្រោះ​ពេលនេះ​ចុងឆ្នាំ​ទៅហើយ ។

រកឃើញ​ក្បាល​អសុរ ចំនួន​បី​នៅ​ប្រាសាទបន្ទាយឆ្មារ​

ក្រោយពី​ចាប់ផ្តើមបាន​ប៉ុន្មាន​ថ្ងៃ​រួចមក​នៅ​ថ្ងៃទី ១៤ និង ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ កន្លងមកនេះ ក៏​ប្រទះឃើញ​ចម្លាក់​ក្បាល​អសុរ​ទាញព្រ័ត្រ​របស់​ស្ពាន​ហាល​ខាងកើត​ចំនួន​បី​នៅ​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា ។ ការរកឃើញ​នេះ​បាន​ជួយ​បន្ធូរ​ក្តី​អស់សង្ឃឹម​ជា​យូរ​មក ហើយ​ដែលថា​រូបចម្លាក់​ក្បាល​អសុរ និង ព្រះ​កេស​ទេវតា​នៃ​លំនាំ​រឿង​កូរ​សមុទ្រ​ទឹកដោះ​នៅ​ស្ពាន​ហាល​ខាងកើត​ប្រាសាទបន្ទាយឆ្មារ​បានដែ​ល​បាត់​រូបរាង​ជា​យូរ​មកហើយ ព្រោះ​កន្លងមក​មន្ត្រី​ជំនាញ​វប្បធម៌ និង អាជ្ញាធរ​បានរៀបចំ​ឡើង​វិញ​តែ​ខ្លួន និង ក្បាល អសុរ​មួយ​ទេវតា​មួយ​នៅខាងមុខ​ស្ពាន​ហាល​ខាងកើត ដើម្បី​បង្ហាញ​សាធារណជន និង ភ្ញៀវទេសចរ​ថា នេះ​ជា​ផ្លូវ​ចូល​មាន​រូប​ទេវតា និង យក្ស​ទាញព្រ័ត្រ​ដ៏​ល្អ​ដូច​ប្រាសាទ​ដទៃទៀត​ដែរ ។

រកឃើញ​ក្បាល​អសុរ ចំនួន​បី​នៅ​ប្រាសាទបន្ទាយឆ្មារ​រកឃើញ​ក្បាល​អសុរ ចំនួន​បី​នៅ​ប្រាសាទបន្ទាយឆ្មារ​

ឥឡូវ​បែរជា​អាចមាន​សំណាង​បាន​រកឃើញ​ក្បាល​អសុរ​ខ្លះៗ​វិញ ពួកយើង​មាន​សេចក្តី​រីករាយ និង ត្រេកអរ​ជាខ្លាំង​នៅពេល​រកឃើញ​ក្បាល​អសុរ​បី​នេះ ។​ ​លោក គឹម សុ​ធិ​ន បញ្ជាក់ទៀតថា រូបចម្លាក់​ទាំងនេះ​មិនត្រូវ​បាន​ជន​ទុច្ចរិត​លួច និង ជួញដូរ​ឆ្លងដែន​ទាំងស្រុង​ទេ រូប​មួយចំនួន​ត្រូវបាន​គេ​នាំទៅ​រក្សាទុក​នៅ​សារមន្ទីរ​ខេត្តបាត់ដំបង​មុន​ឆ្នាំ ១៩៧៥ និង ចុងក្រោយ​នេះ​ទើប​រកឃើញ​គេ​នាំទៅ​រក្សាទុក​នៅ​សារមន្ទីរ​ខេត្តបន្ទាយមានជ័យ ។ ពេលនេះ​ក្រុមការងារ​អភិរក្ស​នៃ​ប្រាសាទបន្ទាយឆ្មា​រដែ​លកំ​ពុង​អនុវត្ត​ការជួសជុល​ស្ពាន​ហាល​ខាងកើត​ប្រាសាទបន្ទាយឆ្មារ​នេះ គ្រាន់តែ​ធ្វើ​កំណាយ​ត្រង់ចំណុច​ដី​ច្រោះ​បាក់ ហើយ​នៅតែ​ផ្នែក​ខាង​រូបចម្លាក់​យក្ស​ទាញព្រ័ត្រ ប៉ុណ្ណោះ​នៅ​ពុំទាន់​មាន​ថវិកា​ធ្វើ​កំណាយ និង ជួសជុល​នៅឡើយ ។

រកឃើញ​ក្បាល​អសុរ ចំនួន​បី​នៅ​ប្រាសាទបន្ទាយឆ្មារ​

ថវិកា​របស់​រាជរដ្ឋាភិបាល​គឺ​ត្រូវការ​សង្គ្រោះ​ស្ពាន​ហាល​ខាងកើត​ជាបន្ទាន់ ។ ការរកឃើញ​នេះ​បង្កើត​ក្តីសប្បាយ​ឡើងវិញ ព្រោះ​កន្លងមក​យើង​នឹកស្មានថា ចម្លាក់​ទាំងនោះ​បាន​បាត់បង់​រាប់រយឆ្នាំ​មក​ហើយដោយ​មនុស្ស​ទុច្ចរិត ។ សូមបញ្ជាក់ថា​មាន​ប្រភព​ខ្លះ​ថា ក្បាល​យក្ស និង ទេវតា​នៃ​ស្ពាន​ហាល​ទាំង​បួន​របស់​ប្រាសាទ​នេះ មួយចំនួន​ត្រូវគេ​រុញ​ទម្លាក់​ទៅក្នុង​ទឹក​កសិណ ដើម្បី​សុវត្ថិភាព​កាល​ប្រទេស​មាន​កលិយុគ គឺជា​ការពិត​ខ្លះ​ដែរ ។ ហេតុនេះហើយ​បានជា​ពេល​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ខាងត្បូង​កន្លងមក ក្រុមការងារ​បាន​រក​ឃើញ​ក្បាល​យក្ស និង ទេវតា​មួយចំនួន​ដែរ ។ កន្លងមក​ក្រុម​អភិរក្ស​យើង​បាន​ជួសជុល​ស្ពាន​ហាល​ខាងត្បូង​ដែលជា​ថវិកា​របស់​រាជ​រដ្ឋាភិបាល ។

រកឃើញ​ក្បាល​អសុរ ចំនួន​បី​នៅ​ប្រាសាទបន្ទាយឆ្មារ​

ការជួស​ជុស​នេះ​នៅសល់​តែមួយ​ប្រឡោះ ទៀត​ប៉ុណ្ណោះ​នឹង​ហើយ​ជា​ស្ថាពរ ។ ក្រៅពីនេះ​ក្រុម​អភិរក្ស​របស់​យើង​កំពុង​រើកកាយ​យក​ថ្ម​បាក់​នៅ​ខ្លោងទ្វារ​ខាងត្បូង​ដើម្បី​ជួសជុល និង បើក ផ្លូវ​ឱ្យ​ភ្ញេ្ញ​ៀ​វ​ទេសចរ​ចូល ដែល​សព្វថ្ងៃ​គឺ​ធ្វើ​ជិត​រួចរាល់​ហើយ​ដែរ ។​ លោក គឹម សុ​ធិ​ន ក៏បាន​សំណូមពរ​ឱ្យ​ស្ថាប័នហិរញវត្ថុ​ធំៗ​លើ ពិភពលោក មេត្តា​ផ្តល់​ថវិកា​គាំទ្រ​គម្រោង​ជួសជុល​ប្រាសាទបន្ទាយឆ្មារ​នេះ​ឡើងវិញ​ផង ព្រោះ​សព្វថ្ងៃ​ប្រាសាទ​មួយ​នេះ​កាន់តែ​ទ្រុឌទ្រោម​ណាស់​ទៅហើយ ហើយនឹង​ឈានទៅ​វិនាស​ហិនហោច​នៅពេល​ឆាប់ៗ​ខាងមុខនេះ​មិន​ខាន បើ​ពុំមាន​ការជួសជុល​ឱ្យទាន់​ពេលវេលា ។

រកឃើញ​ក្បាល​អសុរ ចំនួន​បី​នៅ​ប្រាសាទបន្ទាយឆ្មារ​

កន្លងមក​ខាង​អភិរក្ស​របស់​យើង​ធ្លាប់បាន​ស្នើសុំ​ជំនួយ​ពី​ស្ថានទូត​អាមេរិក និង ធនាគារពិភពលោក​ដែរ ចាប់តាំងពី​ឆ្នាំ ២០០៩ មកម្ល៉េះ តែ​មិនមាន​ការឆ្លើយតប​ឡើយ ហើយ​ពេលនេះ​រាជរដ្ឋាភិបាល​កំពុង​ជួសជុល​កន្លែង​ណា​ដែល​រងគ្រោះ​ធ្ងន់ ដែលជា​ការសង្គ្រោះ​បន្ទាន់​ប៉ុណ្ណោះ ។ ប្រាសាទបន្ទាយឆ្មារ​ជា​ប្រាសាទ​ដែល​ត្រូវបាន​កសាង​ពី​ចុង​សតវត្សរ៍ ទី ១២ ដល់​ដើម​សតវត្សរ៍​ទី ១៣ ក្នុង​រជ្ជកាល​ព្រះបាទ ជយ​វរ្ម័នទី ៧ ដើម្បី ឧទ្ទិស​ដល់​បុត្រា និង មេទ័ព​បួន​នាក់​របស់​ព្រះអង្គ​ដែល​បាន​ពលី​នៅក្នុង​សមរភូមិ​ដេញ​ចាម​នៅ​ឆ្នាំ ១១៧៧ ។ ប្រាសាទបន្ទាយឆ្មារ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បន្ទាយឆ្មារ ស្រុក​ពួក ខេត្តបន្ទាយមានជ័យ និង មាន​ចម្ងាយ​ប្រមាណ ៧ គីឡូម៉ែត្រ ពី​ទីប្រជុំជន​ខេត្តបន្ទាយមានជ័យ ៕ នឿន​

រកឃើញ​ក្បាល​អសុរ ចំនួន​បី​នៅ​ប្រាសាទបន្ទាយឆ្មារ​       រកឃើញ​ក្បាល​អសុរ ចំនួន​បី​នៅ​ប្រាសាទបន្ទាយឆ្មារ​

​ ​ ​ ​ ​ ​