ក្រុមការងារ​ចំពោះ​កិច្ច​នឹង​ពិនិត្យ​ ផ្តល់​យោបល់​លើ ​សេចក្តី​ព្រាងច្បាប់​សហជីព​

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ម៉ោង២ និង ៣០នាទី រសៀលក្រុមការងារចំពោះកិច្ច នឹងបើកិច្ចប្រជុំដើម្បីពិនិត្យ និងផ្តល់យោបល់ ទៅលើសេចក្តី ព្រាងច្បាប់ស្តីពីសហជីពនាវិមានរដ្ឋសភា។

កិច្ចប្រជុំនេះដឹកនំាដោយ លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា និងជាប្រធានក្រុមការងារចំពោះកិច្ច។ សេចក្តីព្រាងច្បាប់សហជីព កំពុងតែចម្រូងចម្រាសនិង មានការទាមទារ ដោយក្រុមសហជីពឲ្យលុប ឬទំលាក់ចោល ចំណុចមួយចំនួន ហើយក្រុមសហជីព ក៏បានជួបជាមួយគណៈកម្មការចំពោះកិច្ច ដែលបង្កើតដោយ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិផងដែរ នាពេលកន្លង។

ក្រុមសហជីព បានបង្ហាញក្តីបារម្មណ៍ ចំពោះចំណុចមួយចំនួននៃ ច្បាប់សហជីពក្រោយពីដាក់សំណើរ ទៅកាន់គណបក្សនយោបាយ ដែលមានអាសនៈក្នុងសភា មិនមានដំណោះស្រាយ។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករ កាត់ដេរកម្ពុជា បានព្រួយបារម្ភណ៍នៅពេល ដែលក្រុមសហជីព ដាក់សំណើរទៅកាន់ គណៈកម្មការចំពោះកិច្ច ទំាងពីរគណបក្ស ដែលមានអាសនៈ ហើយគណៈកម្មការ ទំាងពីរមិនដោះស្រាយ រាល់ចំណុចទំាងនោះ ដោយសារតែចង់ដោះស្រាយ យកចំណេញ ផ្នែកនយោបាយរៀងៗខ្លួន។

លោកអាត់ ធន់បន្តថា ចំណុចដែលក្រុមសហជីពដាក់នោះ មានចំណុចមួយចំនួន ដែលកង្វល់ដូចជា  សិទ្ធិក្នុងការបង្កើតសហជីព  សិទ្ធិក្នុងការចូលរួមបញ្ចេញមតិ  ការដាក់ទោសទណ្ឌកម្ម  ដាក់កម្រិតក្នុងការធ្វើការ តវ៉ាជាដើម មានការដាក់ទោសទណ្ឌខ្លំាង។  ក្រុមសហជីពបានជួបជាមួយ ជាមួយគណៈកម្មការចំពោះ កិច្ចទំាងពីរគណបក្ស ដែលមានអាសនៈក្នុង សភាហើយរាល់សំណើរដូចគ្នា។

លោក ថាអ្វីដែលក្រុមសហជីពបាន ជួបជាមួយគណៈកម្មការ ចំពោះកិច្ចទំាងពីរ មានប្រយោជន៍ នៅពេលដែលគណបក្សទំាងពីរ យកសំណើរទៅពិនិត្យ ហើយជជែកគ្នាដើម្បីកែប្រែ។ ផ្ទុយទៅវិញប្រសិនបើគណបក្ស ទំាងយកសំណើរហើយ មិនកែប្រែ តែបើកែប្រែដើម្បីកេងចំណេញ នយោបាយនោះខាងសហជីព នឹងបាត់បង់ចំណុច ដែលបានទាមទារ៕