វៀតណាម​ឈ​លំដាប់​ថ្នាក់​ទី១​ ក្នុង​ចំណោម​ភ្ញៀវទេសចរណ៍ អន្តរជាតិ​មក​កម្ពុជា​

ភ្នំពេញ៖ តាមរបាយការណ៍ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវមកពីប្រទេសវៀតណាម ជាប់លំដាប់ថ្នាក់ទី១ ក្នុងចំណោមភ្ញៀវទេសចរណ៍ សំខាន់ៗទាំង១០ ដែលមកទស្សនាកម្ពុជា ក្នុងរយៈពេល១០ខែឆ្នាំ ២០១៥នេះ ខណៈដែលភ្ញៀវទេសចរណ៍ វៀតណាមមកកម្ពុជា មានចំនួន ៧៨៤.៦៨១នាក់ ស្មើនឹង២០,៩ភាគរយ នៃចំនួនសរុប កើនឡើង៨,៥ភាគរយ បើប្រៀបធៀបរយៈពេល ដូចគ្នាឆ្នាំកន្លងទៅ ។

របាយក្រសួងទេសចរណ៍ ដដែលបានបង្ហាញថា ភ្ញៀវទេសចរណ៍ មកពីបណ្តាប្រទេសសំខាន់ៗ ទាំង១០ រួមមាន វៀតណាមចំនួន៧៨៤.៦៨១នាក់,ចិន៥៧៣.២៨៧នាក់,កូរ៉េ៣២៣.៨៨១នាក់,ឡាវ៣០៥.៥៦៩នាក់,ថៃ ២៥៣.០២៣នាក់,អាមេរិក១៧០.៥៣២នាក់,ជប៉ុន១៥២.៨៣៥នាក់ , អង់គ្លេស១២២.១៩៣នាក់ ,ម៉ាឡេស៊ី ១១៩.៩៣១នាក់ , បារាំង ១១៣.៣២៨នាក់ ។ សរុបភ្ញៀវទេសចរណ៍មកកម្ពុជារយះ១០ខែ ឆ្នាំ២០១៥នេះ មានចំនួន ៣.៧៥៥.៧៩២នាក់ កើនឡើង៤,៦ភាគរយប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៤ ។

ទាក់ទិននិងភ្ញៀវទេសចរណ៍អន្តរជាតិមកកម្ពុជានេះ របាយការណ៍ខាងលើបានបង្ហាញថា ប្រភពទីផ្សារទេសចរណ៍សំខាន់ៗ សំរាប់ឆ្នាំ២០១៤នេះរួមមាន៖ ភ្ញៀវទេសចរណ៍មកពី តំបន់អាស៊ីប៉ាស៊ីហ្វិក មានចំនួន ២.៩៣៧.១៦៤នាក់ ស្នើនឹង ៧៨,២ភាគរយ នៃចំនួនសរុបកើនឡើង ៥ភាគរយ ក្នុងនោះមកពីតំបន់ អាស៊ានចំនួន ១៦២៣.២៦០នាក់ ស្នើនឹង៤៣,២ភាគរយនៃចំនួន សុបកើនឡើង២,៦ភាគរយ ។ ភ្ញៀវមកពីតំបន់អឺរ៉ុប មានចំនួន ៥៥២.៦០៥នាក់ ស្នើនឹង១៤,៧ភាគរយ នៃចំនួនសរុបថយចុះ ១,៤ភាគរយ មកពីតំបន់អាមេរិក ចំនួន ៦.៩៦៤នាក់ ស្មើនឹង ០,២ភាគរយ នៃចំនួនសរុប កើនឡើង៥៣ភាគរយ ។

រីឯតំបន់អទិភាពទាំង៥ ដែលភ្ញៀវទេសចរណ៍ អន្តរជាតិ បានមកសម្រាកកំសាន្តរួមមាន៖ តំបន់សៀមរាបអង្គរ ទទួលបានភ្ញៀវទេសចរណ៍ អន្តរជាតិចំនួន ១.៧០១.១៣៤ នាក់ ស្មើនឹង ៣៩,៥ភាគរយនៃចំនួន សរុបថយចុះ ៩.៩ ភាគរយប្រៀបធៀប រយៈពេលដូចគ្នានៃឆ្នាំ២០១៤ ។ តំបន់ភ្នំពេញ ទទួលបានភ្ញៀវទេសចរណ៍ អន្តរជាតិចំនួន ២.០៥៤.៦៥៨នាក់ ស្មើនឹង៤៧,៧ភាគរយ នៃចំនួនសរុប កើនឡើង២០,៧ភាគរយ ប្រៀបធៀបរយៈពេលគ្នាឆ្នាំ២០១៤ ។

តំបន់ឆ្នេរសមុទ្រទទួលបាន ភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៥០៣.១៧៩នាក់ ស្មើនឹង ១១,៧ភាគរយនៃចំនួនសរុបកើនឡើង៧,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា។ តំបន់អេកូទេសចរណ៍ ភូមិឥសាន្ត ទទួលបានភ្ញៀវទេសចរណ៍ អន្តរជាតិចំនួន៥០.៥៤៤នាក់ ស្មើនឹង១,២ភាគរយ នៃចំនួនសរុបកើន ឡើង៤,៤ភាគរយ ធៀបនឹងរយៈពេល ដូចគ្នាឆ្នាំមុន។ តំបន់ប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរណ៍ អន្តរជាតិចំនួន ៣៤.៤៧៧នាក់ ស្មើនឹង០,៨ភាគរយ នៃចំនួនសរុបកើនឡើង១០,៥ភាគរយ ។
ដោយឡែកសម្រាប់ ភ្ញៀវទេសចរណ៍កម្ពុជា ចេញទៅក្រៅប្រទេស ក្នុងរយៈពេល ១០ខែឆ្នាំ២០១៥នេះ មានចំនួន ៩៨៥.៧៣៩នាក់ កើនឡើង ២៤,៩ភាគរយ ធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ២០១៤ ៕

វៀតណាម​ឈ​លំដាប់​ថ្នាក់​ទី១​ ក្នុង​ចំណោម​ភ្ញៀវទេសចរណ៍ អន្តរជាតិ​មក​កម្ពុជា​

វៀតណាម​ឈ​លំដាប់​ថ្នាក់​ទី១​ ក្នុង​ចំណោម​ភ្ញៀវទេសចរណ៍ អន្តរជាតិ​មក​កម្ពុជា​

វៀតណាម​ឈ​លំដាប់​ថ្នាក់​ទី១​ ក្នុង​ចំណោម​ភ្ញៀវទេសចរណ៍ អន្តរជាតិ​មក​កម្ពុជា​