កម្ពុជាថៃ គ្រោង​បើក​ច្រករណប បន្ថែម​មួយទៀត នៅច្រក​ប៉ោយប៉ែត ដើម្បីកាត់បន្ថយ​ការកកស្ទះ និងការ​ធ្វើ​ដំណើរ របស់ភ្ញៀវ​ទេសចរណ៍

បន្ទាយមានជ័យ៖ លោក គោស៊ុំ សារឿន អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា កម្ពុជាថៃនឹងបើក ច្រករណបបន្ថែម មួយទៀត នៅចំបរិវេណកាស៊ីណូ ផ្កាយ៥ ក្រុងប៉ោយប៉ែត ឈមគ្នាផ្សាររោងគ្លឿ ស្រុកអារញ្ញ័ ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូន ភ្ញៀវទេសចរណ៍។

អាជ្ញាធរនៃខេត្ត ជាប់ព្រំដែនទាំងពី រំពឹងថា ច្រករណប់មួយនេះ វានឹងសម្រលចរាចរណ៍ ដល់ភ្ញៀវទេសចរណ៍ ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូន លប់បំបាត់ ភាពអនាធិបតេយ្យ និងការកកស្ទះចរាចរណ៍ បានមួយកម្រិតធំ ព្រោះច្រករណថ្មីមួយនេះ គឺសម្រាប់ទុកឲ្យរទេះដឹកទំនិញ រទេះដឹកត្រីឆ្លងកាត់។ដោយឡែកច្រកអន្តរជាតិ ទុកឲ្យតែភ្ញៀវទេសចរណ៍ ឆ្លងកាត់ប៉ុណ្ណោះ។

ការថ្លែងនេះត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ លើសណ្ឋាគារ លី ហេងឆាយ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំវិសាមញ្ញ ណគកម្មាការអន្តក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទសចរណ៍ និងអ្នកដំណើរ នៅតំបន់ច្រកទ្វារអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ទូទាំងប្រទេស(គ អ ច ទ)៕

កម្ពុជាថៃ គ្រោង​បើក​ច្រករណប បន្ថែម​មួយទៀត នៅច្រក​ប៉ោយប៉ែត ដើម្បីកាត់បន្ថយ​ការកកស្ទះ និងការ​ធ្វើ​ដំណើរ របស់ភ្ញៀវ​ទេសចរណ៍

កម្ពុជាថៃ គ្រោង​បើក​ច្រករណប បន្ថែម​មួយទៀត នៅច្រក​ប៉ោយប៉ែត ដើម្បីកាត់បន្ថយ​ការកកស្ទះ និងការ​ធ្វើ​ដំណើរ របស់ភ្ញៀវ​ទេសចរណ៍</p