ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន អញ្ជើញ​ចូលរួម សម្ពោធ​អគាសិក្សាថ្មី សាលា​បឋមសិក្សា ម៉ឹង សំផន

ស្វាយរៀង៖ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួម សម្ពោធអគាសិក្សាថ្មី សាលាបឋមសិក្សា ម៉ឹង សំផន នៅឃុំ កណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ដស្វាយរៀង។

ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានមានប្រសាសន៍ ក្នុងពិធីសម្ពោធនោះ ដោយបានបង្ហាញ ក្ដីសោមនស្សរីករាយក្រៃលែង ដែលបានមកចូលរួម ក្នុងពិធីសម្ពោធ អគាសិក្សាថ្មី ចំនួន០១ខ្នង មាន១០បន្ទប់ កម្ពស់២ជាន់ និងទីចាត់ការ១ខ្នង រួមទាំង សមិទ្ធិផលនានានៅក្នុងសាលាបឋមសិក្សា ម៉ឹង សំផន នាពេលនេះ ។
លោកស្រីបន្តថា នេះជាសមិទ្ធិផលថ្មី មួយទៀតក្នុងឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ដស្វាយរៀង ដែលជាអំណោយសប្បុរសដ៏ថ្លៃថ្លារបស់ លោក ម៉ឹង សំផន និងលោកស្រី ព្រមទាំងក្រុមការងារ ។

លោកស្រីឧបនាយករដ្ឋមន្រ្តីបន្ថែមថា  នេះសបញ្ជាក់យ៉ាងច្បាស់ពី មនោសញ្ចេតនា គោរពស្រឡាញ់ និងការយកចិត្ដទុកដាក់ខ្ពស់របស់លោក ម៉ឹង សំផន  រួមទាំងក្រុមការងារចំពោះ ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស ក្មួយៗដែលមានតម្រូវការ សាលារៀនចាំបាច់បំផុត សម្រាប់ការសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះវិជ្ជា ដើម្បីឲ្យក្លាយជាកុលបុត្រ កុលធីតាល្អពោរពេញ ដោយចំណេះដឹង និងជាទំពាំងស្នងឫស្សី របស់សង្គមជាតិ ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត បានមានប្រសាសន៍ថា អំណោយជាសាលារៀនពេលនេះ គឺដើម្បីផ្តល់ឲ្យសិស្សានុសិស្ស បានសិក្សាឲ្យមានចំណេះដឹងគ្រប់គ្នានៅថ្នាក់បឋម។

លោកបន្តថា ដោយសារតែកិច្ច ខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការរីកចំរើន ទៅមុខឥតឈប់ឈរ ក្នុងនោះ មានទាំងសាលារៀន ផ្លូវថ្នល់ វត្តអារាមជាដើម៕