Barcelona ធ្លាក់​ពី​កំពូល​តារាង​បន្ទាប់ពី​ស្មើ​ជាមួយ Espanyol យប់មិញ​

កីឡា​៖​ក្រុម​ម្ចាស់​ជើងឯក​អេ​ស្ប៉ា​ញ FC Barcelona បាន​ធ្លាក់​ចេញពី​កំពូល​តារាង La Liga ហើយ​នៅ​ដើមឆ្នាំ​២០១៦​នេះ បន្ទាប់ពី​បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ ០-០ ទល់នឹង Espanyol កាលពី​យប់មិញ​។

​ក្រុម​ដែល​ឡើងទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ជំនួស Barca វិញ​នោះ​គឺ Atletico Madrid ដែល​បាន​យកឈ្នះ​លើ Levante ១-០ កាលពី​យប់មិញ​ដែរ​។ ទោះជា​យ៉ាងណា Barca នៅសល់​១​ប្រកួត​ក្នុង​ដៃ​ទៀត ខណៈដែល​ក្រុម​លេខ​៣ Real Madrid ក៏​តាម​ពីក្រោយ​ជាប់ៗ ដោយ​ចាញ់​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​៕

Barcelona ធ្លាក់​ពី​កំពូល​តារាង​បន្ទាប់ពី​ស្មើ​ជាមួយ Espanyol យប់មិញ​