​អភិបាល​ខណ្ឌដង្កោ​​ចុះ​សួរសុខទុក្ខ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ពងទឹក​​​ដែល​កំពុង​មាន​ជំងឹ

​រាជ​ធានី​ភ្នំពេញ​ ៖ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​មន្ត្រីរាជការ​សាលា​ខណ្ឌ ចុះ​សួរសុខទុក្ខ​លោក ស៊ុំ វង់ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ពងទឹក វ័យ ៧០​​ឆ្នាំ ដែល​កំពុង​មាន​ជំងឹប្រចាំ​កាយ និង​ស​កំពុង​សម្រាក​ព្យាបាល​​ជំងឹនៅ​គេហដ្ឋាន​របស់​លោក កាលពី​វេលា​រសៀល​ថ្ងៃ​ទី​៣១ ​ធ្នូ ​២០១៥ កន្លង​ទៅ​នេះ ​ស្ថិត​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ ។ ​ដោយ​ជួយ​​ឧបត្ថម្ភ​​​ផ្លែ​ឈើ​ចម្រុះ​១​កន្ត្រក និង​​ប្រាក់​ចំនួន៥០០.០០០​រៀល​ផង​ដែរ​ ។​

​ក្នុងការ​​ចុះ​សួរ​សុខទុក្ខ​ដល់​លោក ស៊ុំ វង់ និង​បាន​ផ្ដាំផ្ញើ​ឲ្យខិតខំ​ថែរក្សា​សុខភាពអនុវត្ត​​​ឲ្យ​បាន​ត្រឹមត្រូវតាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ដើម្បី​ឲ្យ​មាន​សុខភាព​ល្អជា​សះស្បើយ​ឡើង​វិញ ហើយ​បាន​បន្ត​បំពេញការងារ​បម្រើ​សង្គម​ជាតិ ជា​ពិសេស​​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ពងទឹក​ទាំងមូល ​។

​លោក​អភិបាល​ខណ្ឌ​ បាន​បន្ត​ថា លោក ស៊ុំ វង់ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ពងទឹក វ័យ៧០​ឆ្នាំ ដែលជា​បុគ្គល​មាន​ស្នាដៃ​គួរ​ឲ្យ​កោត​ស​សើរ ​និង​​មានការ​អ​ណិ​ត​ស្រឡាញ់​ពី​សំណាក់​​ប្រជាពលរដ្ឋនៅ​ក្ន​យ​ង​មូលដ្ឋាន ពេល​នេះដែល​កំពុង​មាន​​ជំងឺ​ប្រចាំ​កាយ និង​​​កំពុង​ម្រាក​ព្យាបាល​​ជំងឹ​នៅ​គេហដ្ឋាន​របស់​លោក ​​។ ក្នុង​នាម​អភិបាល​ខណ្ឌ​ ​ក៏​ដូច​ជា​មន្ត្រីរាជការ ​ក្រោម​ឱវាទ​មិន​បាន​ទុក​ឲ្យ គាត់​មានភាព​ឯកោ​នោះ​ឡើយ ៕​​