ទី​បំផុត​ បឹងកេត​អង្គរ​​ បាន​ចុះ​កុងត្រា​ខ្សែ​បម្រើ​ជប៉ុន​ Tatsuta មួយ​រដូវ​កាល​​

ទី​បំផុត​ បឹងកេត​អង្គរ​​ បាន​ចុះ​កុងត្រា​ខ្សែ​បម្រើ​ជប៉ុន​ Tatsuta មួយ​រដូវ​កាល​​

ក្លឹប​បាល់ទាត់​បឹងកេត​អង្គរ​បាន​សម្រេច​ចុះ​កុងត្រា​យក​តារា​ឆ្នើម​ជប៉ុន​ Kazuki Tatsuta ហើយ​សម្រាប់​រយៈ​ពេល​មួយ​រដូវ​កាល​​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​លីគ​បាល់ទាត់​កំពូល​កម្ពុជា​២០១៦។

ទី​បំផុត​ បឹងកេត​អង្គរ​​ បាន​ចុះ​កុងត្រា​ខ្សែ​បម្រើ​ជប៉ុន​ Tatsuta មួយ​រដូវ​កាល​​ កីឡាករ Kazuki Tatsuta

 

Page​ ផ្លូវ​ការ​របស់​បឹងកេង​អង្គរ​បាន​ឲ្យ​ដឹង​ព្រឹក​នេះ​ ​ក្លឹប​របស់​ខ្លួន​បាន​សម្រេច​ចុះ​កុងត្រា​កីឡាករ​ជប៉ុន​អាយុ​២៣​ឆ្នាំ​ Kazuki Tatsuta រយៈ​ពេល​មួយ​រដូវ​កាល​ពោល​គឺ​​ឆ្នាំ​២០១៦។ កីឡាករ​ជប៉ុន​រូប​នេះ​បាន​បង្ហាញ​ទម្រង់​យ៉ាង​ល្អ​ឲ្យ​បឹងកេត​អង្គរ​នៅ​ពេល​រូប​គេ​លេង​ក្នុង​លក្ខណៈ​ខ្ចី​ជើង​ដែល​បាន​ជួយ​ឲ្យ​ក្លិប​កម្ពុជា​មួយ​នេះ​ទទួល​បាន​ជ័យជម្នះ​៣​ប្រកួត​ជាប់​គ្នា​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​ និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​នៃ​ពាន​រង្វាន់​ Toyota Mekong Club Championship 2015។

 

រដូវ​កាល​២០១៥ កីឡាករ​ជប៉ុន​រូប​នេះ​លេង​ឲ្យ​ក្លិប​ក្រសួង​ការពារ​ជាតិ​ និង​ចប់​កុងត្រា​ បន្ទាប់​ពី​លីគ​រដូវ​កាល​២០១៥​បាន​បញ្ចប់​ទៅ​ ហើយ​កាល​រដូវ​កាល​២០១៤​រូប​គេ​លេង​ឲ្យ​ក្លិប​ Albirex Niigata Phnom Penh FC ។ មុន​មក​កម្ពុជា​ Tatsuta លេង​នៅ​នៅ​សាកលវិទ្យាល័យ Osaka Sangyo University ​ក្នុង​ក្រប​ខណ្ឌ​លីគ​កំពូល​សាកលវិទ្យាល័យ​ជប៉ុន៕

 

អត្ថបទ៖ ជាន ចាន់រ៉ា
ប្រភព៖ បឹងកេត​អង្គរ​