តើ​ជីវិត​តារា​ស្រី ឡាយ លក្ខិណា ពេលនេះ​យ៉ាងម៉េច​ហើយ​?​

​ទស្សនិកជន​ប្រហែលជា​នៅចាំ​មុខ​តារា​សម្តែង​ស្រី​ម្នាក់​ដែលមាន​ឈ្មោះ ឡាយ លក្ខិណា មិន​ខាន ព្រោះ​នាង​ក៏​ធ្លាប់ជា​តារា​សម្តែង​ស្រី​ម្នាក់​ដែលមាន​ឈ្មោះ​បោះ​សំឡេង​គួរសម​នៅក្នុង​វិថី​សិល្បៈ​អំឡុង​ឆ្នាំ ១៩៩៧-២០០២ ដែល​កាលណោះ តារា​សម្តែង​មាន​សាច់ឈាម​ទ្រ​លក់​ទ្រលន់​ម្នាក់នេះ​មានការ​មមាញឹក​មែនទែន​ជាមួយ​ការងារ​សិល្បៈ ។

តើ​ជីវិត​តារា​ស្រី ឡាយ លក្ខិណា ពេលនេះ​យ៉ាងម៉េច​ហើយ​?​

​ក្រោយពី​បាត់​មុខ​ពី​ពិភព​សិល្បៈ​អស់​រយៈកាល​ជា​យូរ ពេលនេះ​គេ​មើលឃើញថា អតីត​តារា​សម្តែង ឡាយ លក្ខិណា ហាក់​បង្ហាញ​ពី​ចេតនា​ចង់​វិល​មក​អុកឡុក​វិថី​សិល្បៈ​វិញ ដោយ​ចាប់ផ្តើម​លេចមុខ​លេច​មាត់​ជាថ្មី​ក្នុង​កម្មវិធី​អ្នកសិល្បៈ ជាក់ស្តែង​ថ្មីៗ​នេះ គេ​បានឃើញ​នាង​លេចមុខ​ក្នុង​កម្មវិធី​មង្គលការ​ថៅកែ​ផលិតកម្ម BKS ដែល​គ្រានោះ​វត្តមាន​របស់ ឡាយ លក្ខិណា បានធ្វើឱ្យ​អ្នកសិល្បៈ​មួយចំនួន​ភ្ញាក់ផ្អើល មិនតែប៉ុណ្ណោះ​ការបង្ហាញ​ខ្លួន​លើក​នេះ នាង​ក៏បាន​ពាំនាំ​យកមក​ជាមួយ​នូវ​រូប​សម្រស់​ដ៏​ស្រស់​សោភា ធ្វើឱ្យ​កន្លង់​វ័យ​ចំ ណាស់ ជាពិសេស​ត្រកូល​ឧកញ៉ា​ច្រួល​ប្របល់​មិន​ស្ទើរ​ទេ ។

តើ​ជីវិត​តារា​ស្រី ឡាយ លក្ខិណា ពេលនេះ​យ៉ាងម៉េច​ហើយ​?​

​លើសពី​ចេតនា​ចង់​វិលវៃ​នេះដែរ កន្លងមក​អតីត​ពិធី​ការិនី​ក្នុង​កម្មវិធី​«​នាទីចុងក្រោយ​»​របស់​ស្ថានីយ​ទូរ​ទស្ស​ជាតិ​កម្ពុជា ក៏​ធ្លាប់​បានប្រកាស​ក្តែ​ងៗ​ដែរ​ថា នាង​នឹង​វិល​ចូល​ជាន់​វិថី​សិល្បៈ​វិញ ហើយ​នាង​ក៏​ទទួល​ស្វាគមន៍​រាល់​ការអញ្ជើញ​របស់​ផលិតកម្ម​នានា ដែល​ចាប់អារម្មណ៍​ហៅ​នាង​ថត​សម្តែង​រឿង ទោះជា​ត្រូវ​សម្តែង​ជា​តួ​ម្តាយ​ក៏​គ្មាន​បញ្ហា​ដែរ ។

តើ​ជីវិត​តារា​ស្រី ឡាយ លក្ខិណា ពេលនេះ​យ៉ាងម៉េច​ហើយ​?​

​ទោះជា​យ៉ាងណា​ការប្រកាស​នេះ​ហាក់ដូចជា​អស់​ទឹកមាត់​អត់​អំពើ ព្រោះ​ពេលនេះ​អតីត​តារា​សម្តែង​វ័យ​ជ្រេ​រូបនេះ​កាន់តែ​ស្ងាត់​ទៅៗ មិនឃើញ​មាន​សកម្មភាព​អ្វី​ជា​ផ្លែផ្កា​លើ​ឆាក​សិល្បៈ​ទាល់តែសោះ ពោលគឺ​នាង​ត្រូវបាន​គេ​មើលរំលង ធិ​ប​ចោល និង គ្មាន​ទីផ្សារ​ដូច​ពេលដែល​កំពុង​ល្បី​នោះទេ ជាហេតុ​ធ្វើឱ្យ​នាង​ខកចិត្ត អស់សង្ឃឹម​ចំពោះ​អាជីព​មួយ​នេះ​ជាខ្លាំង ។​

តើ​ជីវិត​តារា​ស្រី ឡាយ លក្ខិណា ពេលនេះ​យ៉ាងម៉េច​ហើយ​?​

​គួរ​រំឭក​ដែរ​ថា តារា​ស្រី​ដែលមាន​សម្រស់​ស្រស់ស្អាត​ជំនាន់​នាង​ដូចជា ស្រី​តូច ចំណាន ឱប បូរី ពេជ្រ ច័ន្ទ​បរ​មី សៀម ស្រី​ណុ​ច ជាដើម ពេលនេះ​សុទ្ធតែ​ក្លាយជា​សេដ្ឋិនី និង ក្លាយជា​លោកជំទាវ​ស្ទើរ​គ្រប់គ្នា​អស់​ទៅហើយ នៅឡើយ​តែ​នាង​ប៉ុណ្ណោះ តែ​មិន​ថ្វី​ទេ​ព្រោះ​ពេលនេះ ឡាយ លក្ខិណា ក៏មាន​មុខរបរ​ផ្ទាល់ខ្លួន​ផងដែរ គឺ​នាង​ជា​ថៅកែ​ស្រី​លក់​សម្លៀកបំពាក់​ម្នា​ក់នៅ​ផ្សារ​អូ​ឫស្សី ៕ សាកល​