ភូមិគ្រឹះ​ថ្លៃ​ជាងគេ​បំផុត​នៅ​សហរដ្ឋអាមេរិក ឡូយ​អី​ឡូយ​យ៉ាងនេះ​!​

សព្វថ្ងៃនេះ​មាន​អចលនទ្រព្យ​មានតម្លៃ​ជាច្រើន​ដែល​កំពុងតែ​ដាក់លក់​នៅក្នុង​បញ្ជី​អចលនទ្រព្យ​របស់​សហ​រដ្ឋ​អាមេរិក ប៉ុន្តែ​ក្នុងចំណោម​អចលនទ្រព្យ​ទាំង​នោះគេ​ឃើញ​មាន​ភូមិគ្រឹះ​ដ៏​ស្គឹ​ម​ស្គៃ​មួយ​ដែល​គេ​ចាត់ទុកថា​ជា​អចលនទ្រព្យ​ដ៏​ថ្លៃ​បំផុត​នៅក្នុង​សហរដ្ឋអាមេរិក ។ ភូមិគ្រឹះ​ដ៏​មហិមា​នោះដែរ គេ​ស្គាល់​ថា​ជា​កម្មសិទ្ធិ​របស់​សេដ្ឋី​អចលនទ្រព្យ​សញ្ជាតិ​អាមេរិក ដ៏​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ​លោក Jeff Greene ដោយ​លោក​បានដាក់​ភូមិគ្រឹះ​រប​ស់លោក​មួយ​នេះ​ចូលទៅក្នុង​តារាង​ទិញ​លក់​អចលនទ្រព្យ​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៤ មកម្ល៉េះ ។

ភូមិគ្រឹះ​ថ្លៃ​ជាងគេ​បំផុត​នៅ​សហរដ្ឋអាមេរិក ឡូយ​អី​ឡូយ​យ៉ាងនេះ​!​

​សម្រាប់​ភូមិគ្រឹះ​របស់​សេដ្ឋី​អចលនទ្រព្យ​នេះដែរ​មាន​ឈ្មោះថា Palazzo di Amore បាន​ដាក់លក់​ក្នុងតម្លៃ ១៩៥ លាន​ដុល្លារ ហើយក៏​ជាត​ម្លៃ​មួយ​ដែល​គេ​បាន​ចាត់​ចូល​ជា​អចល​ទ្រព្យ​ដ៏​ថ្លៃ​បំផុត​នៅក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែ​ក្រោយមកទៀត​លោក Jeff Greene បានសម្រេច​ចិត្ត​ដាក់​ជួល​វិញ​ម្តង នៅក្នុង​តម្លៃ ៤៧៥ ០០០ ដុល្លារ​ក្នុង​មួយខែ ។

ភូមិគ្រឹះ​ថ្លៃ​ជាងគេ​បំផុត​នៅ​សហរដ្ឋអាមេរិក ឡូយ​អី​ឡូយ​យ៉ាងនេះ​!​

បន្ទាប់ពី​បានដាក់​លក់ និង ជួល​នៅក្នុង​បញ្ជី​អចលនទ្រព្យ​អស់​រយៈពេល​ជិត​មួយឆ្នាំ លោក Jeff Greene បាន​បញ្ចុះតម្លៃ​កាត់​យក ៤៦ លាន​ដុល្លារ​ចេញ ដោយ​នៅសល់​ត្រឹមតែ ១៤៩ លាន​ដុល្លារ​តែ​បុ​ណ្ណោះ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ សម្រាប់​តម្លៃ​មួយ​នេះ​នៅតែ​ជា​តម្លៃ​មួយ​ដែល​ថ្លៃ​ជាងគេ​បំផុត​ដដែល ។ លោក Jeff Greene បាន​និយាយថា សម្រាប់​ភូមិគ្រឹះ​របស់លោក​មួយ​នេះ​គឺជា​កម្លាំង​ញើស​ឈាម​ដែល​បាន​ខំប្រឹង​ធ្វើការ​អស់​រយៈពេល ៨ ឆ្នាំ ។

ភូមិគ្រឹះ​ថ្លៃ​ជាងគេ​បំផុត​នៅ​សហរដ្ឋអាមេរិក ឡូយ​អី​ឡូយ​យ៉ាងនេះ​!​

មាន​កត្តា​ជាច្រើន​ដែល​បណ្តាល​ឲ្យ​ភូមិគ្រឹះ Palazzo di Amore នេះ​មានតម្លៃ​ថ្លៃ​បំផុត​នៅក្នុង​តារាង​អចលនទ្រព្យ​របស់​សហ​រដ្ឋ​អាមេរិក ដោយសារតែ ៖
•​ ​សង់​នៅលើ​ផ្ទៃដី​សរុប​ជិត ៥០ ហិកតា ។​
•​ ​មាន​ចម្ការ​ទំ​បាយ​ជូរ​ផ្ទាល់ខ្លួន ។​
•​ ​មាន​សាលប្រជុំ សាល​កម្សាន្ត ឬ​ជប់លៀង ដែល​សាងសង់​នៅ​ដី​ទំហំ​ជិត ១៤ ហិកតា​(​នៅលើ​ផ្ទៃដី​សរុប​ជិត ៥០ ហិកតា​) ។​
•​ ​Palazzo di Amore មិនមែន​ត្រឹមតែ​ជា​ភូមិគ្រឹះ​ធម្មតា​នោះឡើយ តែ​វា​ជា​វិមាន​សម្រាប់​ពិធីជប់លៀង ដែល​អាច​ផ្តល់ជូន​នូវ​ភាពសប្បាយ​រីករាយ​ដល់​ភ្ញៀវ​រហូតដល់ ១០០០ នាក់​ដោយសារតែ​វា​មាន​ទីធ្លា​ធំ​ទូលាយ ។
•​ ​មាន​បន្ទប់​ទទួលទាន​អាហារ​ជា​លក្ខណៈ​គ្រួសារ អាចដាក់​កៅអី​បាន​ចំនួន ២៥០ កៅអី ។

ភូមិគ្រឹះ​ថ្លៃ​ជាងគេ​បំផុត​នៅ​សហរដ្ឋអាមេរិក ឡូយ​អី​ឡូយ​យ៉ាងនេះ​!​

•​ ​មាន​ផ្លូវ​ក្រាល​ដោយ​កញ្ចក់ អមដោយ​ដើម​អូ​លីវ ។​
•​ ​មាន​រោងភាពយន្ត និង ហ្គេម នៅ​បរិវេណ​ខាងក្នុង​ដែលមាន ៥០ កៅអី ។​
•​ ​មាន​បន្ទប់​សម្រាប់​អង្គុយ​ផឹកស្រា ដែល​អាច​ផ្ទុក​ស្រា​រហូតដល់ ៣ ០០០ ដប ។
•​ ​មាន​ចំណតរថយន្ត​ដែល​អាច​ផ្ទុក​បាន ១៥០ គ្រឿង និង យានដ្ឋាន​ចំនួន ២៧ កន្លែង ។​

ភូមិគ្រឹះ​ថ្លៃ​ជាងគេ​បំផុត​នៅ​សហរដ្ឋអាមេរិក ឡូយ​អី​ឡូយ​យ៉ាងនេះ​!​

•​ ​យើង​អាច​រីករាយ​ជាមួយនឹង​អាង​ហែល​ទឹក​ប្រវែង​ជិត ១២ ម៉ែត្រ ។​
•​ ​មាន​វីឡា​មួយ​ម្រា​ប់​បុគ្គល​ដែល​សង់​នៅលើ​ដី ៥ ហិកតា​(​សង់​នៅក្នុង​ផ្ទៃដី​សរុប​មាន​ទំហំ​ជិត ៥០ ហិកតា​) ដោយមាន​បន្ទប់ទឹក ២៣ និង បន្ទប់​គេង ១២ ។
​ហើយ​សម្រាប់​ភូមិគ្រឹះ Palazzo di Amore ដ៏​មហិមា​នេះ​ទៀត​សោ​ត​បាន​ជ្រើស​ទីតាំង​សាងសង់​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ និង ​ទេសភាព​ដ៏​ស្រស់បំព្រង ជាពិសេស​នៅពេល​រាត្រី នៅក្នុង​ទីក្រុង Beverly Hills រដ្ឋ កាលី​ហ្វ​ញ៉ា សហរដ្ឋអាមេរិក សម្រាប់​ការសាងសង់ ៕ (​ប្រភព ប៊ី​​ស្នី​នី​ស​អិន​សាយ​ឌ័​) កុសល​