វៀត ប៊ុនឌឿន ,អ៊ុង វីរៈ យកឈ្នះ​ត្រកូល Yorth មុន​ទឹកទី៥ ​នៅសង្វៀន SEATV នាព្រឹក​ថ្ងៃអាទិត្យ​នេះ​

ភ្នំពេញ៖ អ្នកប្រដាល់ជើងចាស់ វៀត ប៊ុនឌឿន សមាគមកីឡា ក្រសួងការពារជាតិ បានផ្តួលអ្នកប្រដាល់ថៃ Yorth Sanan ឲ្យបោះបង់ ការប្រកួតត្រឹមទឹកទី ៤  រីឯ អ្នកប្រដាល់ អ៊ុង វីរៈ ក្លឹបទ័ពឆ័ត្រយោង ៩១១ក៏ផ្តួល អ្នកប្រដាល់ថៃ Yorth Dachha ឲ្យសន្លប់ត្រឹមទឹកទី១ តែប៉ណ្ណោះនៅលើសង្វៀន SEATV នាព្រឹកថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០១៥ នេះ ។

អ្នកប្រដាល់ជើងខ្លាំង វៀត ប៊ុនឌឿន ជាជើងចាស់ចិត្តកំណាច បានវាយសម្រុកទៅ លើអ្នកប្រដាល់ Yorth Sanan យ៉ាងច្រើន ចំណែក Yorth Sanan នៅតែមិនខ្លាច ប៊ុនឌឿនដែរ ក៏វាយតបទៅវិញ ដោយប្រើកែង ជង្គង់ ទាត់យ៉ាងច្រើន នៅតែមិនអាចផ្តួលវៀត ប៊ុនឌឿនបាន។ ឈានចូលទឹកទ៣ វៀត ប៊ុនឌឿន សំឡឹងឃើញចំណុចខ្សោយ ខាងក្រោមក៏ប្រើជើងទាត់ រហូតដល់ Yorth Sanan  ប៉ុន្តែ Yorth Sanan នៅតែមិនព្រមចុះ ចូលដល់ទឹកទី៤ វៀត ប៊ុនឌឿនខិតខំ ប្រើល្បិចទាត់ជើង Yorth Sanan ទាល់តែខួចជើងងើបពីរេញលែងរួច លោកអាជ្ញាកណ្តាល ក៏បញ្ចប់ការប្រកួតតែម្តងទៅ។

រីឯអ្នកប្រដាល់មុខស្ងួត អ៊ុង វីរៈ វិញអាចនឹងត្រូវ ធ្វើការធ្ងន់បន្ដិច សម្រាប់ជំនួបជាមួយ អ្នកប្រដាល់ Yorth Dachha គ្រាន់លឺស្នូលជួងចាប់ផ្តើមទាត់ ធាក់លើ អ៊ុង វីរៈធ្វើឲ្យរងរបួសត្រង់ ក្រោមឃ្លាក់ខាងស្តាំ ហើយធ្វើឲ្យ អ៊ុង វីរៈក្តៅស្លឹកត្រចៀក ក៏វាយសម្រុកទៅលើ Yorth Dachha រហូតជិតចប់ទឹកទី១ ដោយមានធ្វើប្រហេស ក៏ត្រូវមួយកណ្តាប់ដៃ របស់ អ៊ុង វីរៈ ថ្កាមសន្លប់តែម្តងទៅ៕