ក្រុមប្រឆាំងនឹង ISIS ប្រកាសថា ក្រុមភេរវកររដ្ឋឥស្លាម នៅពីក្រោយការ វាយប្រហារ ទៅលើ BBC

ឡុងដ៏៖ យោងតាមរយៈការផ្ញើរសារមួយ ទៅកាន់បណ្តាញផ្សព្វផ្សាយ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា មានអ្នកជំនាញខាងផ្នែកកុំព្យូទ័រមួយ ក្រុមចង់វាយប្រហារទៅលើ ទូរទស្សន៍ដ៏ល្បីរបស់អង់គ្លេសប៊ីប៊ីស៊ី (BBC) ហើយករណីនេះ ត្រូវបានក្រុមអ្នកប្រឆាំងនឹង ISIS ប្រកាសថា ជាទង្វើ នឹងអ្នកនៅពីក្រោយខ្នងនោះ គឺក្រុមរដ្ឋឥស្លាម ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅរាត្រីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ថា បើតាមការអះអាងរបស់លោក Rory Cellan-Jones អ្នកគ្រប់គ្រង់លើផ្នែកបច្ចេក វិទ្យានៅស្ថានីយទូរទស្សន៍ BBC បានបញ្ជាក់ថា "វាគ្រាន់តែជាតេស្តសាកល្បងមួយប៉ុណ្ណោះ យើងមិនទាន់ដឹងប្រាកដ ថាគម្រោងការដែលនឹងកើតឡើង ក្នុងអំឡុងប៉ុន្មានម៉ោងនៅឡើយទេ" ។ ជាក្រុមដែលបានវាយប្រហារថ្មីមួយ សម្រាប់ពិភពលោក បានផ្ញើរសារមួយមកកាន់យើង ។ ការបកស្រាយនេះ គឺលោកបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងមួយរ បស់លោកផ្ទាល់លើ Twitter ។

លោកបានសង្កត់ធ្ងន់ថា "យើងប្រាកដ ជាដឹងច្បាស់ថា អ្វីដែលយើងបានធ្វើ មិនថាមានជម្រើសនោះទេ ប៉ុន្តែបើគ្មានការវាយប្រហារ... តើអ្នកដែលប្រហារលើអនឡាញ ជាភេរវករឬ?" ។

សូមបញ្ជាក់ថា BBC ជាបណ្តាញសេវាកម្មអនឡាញមួយ ដែលមានគេហទំព័រព័ត៌មាន ទូរទស្សន៍ ហើយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ដំណើរការនៃការផ្សព្វផ្សាយហាក់ បីដូចជារអាក់រអួលបន្តិច ដោយសារមានការវាយប្រហារដ៏ចាស់ដៃមួយ ពីក្រុមភេរវករ ។

អ្នកនាំពាក្យមួយរូបរបស់ BBC បានផ្សព្វផ្សាយនៅលើប្រព័ន្ធព័ត៌មានរបស់ខ្លួនថា ចំពោះករណីនៃការវាយប្រហារដោយក្រុមណាមួយនោះ មិនទាន់អាចធ្វើបទអត្ថាធិប្បាយ បាននៅឡើយទេ ៕

ក្រុមប្រឆាំងនឹង ISIS ប្រកាសថា ក្រុមភេរវកររដ្ឋឥស្លាម នៅពីក្រោយការ វាយប្រហារ ទៅលើ BBC