ស​ន្ទ​ស្សន៍​តម្លៃ​ផ្ទះ​នៅ​ឥណ្ឌា​កើន​13,7% ក្នុង​ត្រីមាស​ទី​3 ឆ្នាំ​2015

ប្រទេស​ឥណ្ឌា ៖ ទិន្នន័យ​ពី​ធនាគារកណ្តាល​ឥណ្ឌា​បង្ហាញ​ថា តម្លៃ​ផ្ទះ​នៅ​មិន​ទាន់​ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប​បំផុត​នៅឡើយ​ទេ យ៉ាង​ហោច​ណាស់ រហូត​មក​ដំណាច់ត្រីមាស​ទី​៣​នេះ គឺ​នៅ​តែ​ឡើងថ្លៃ​ដដែល ។

ស​ន្ទ​ស្សន៍​នៃ​តម្លៃ​ផ្ទះ​នៅ​ប្រទេស​ឥណ្ឌា ដែល​ជា​គ្រឿង​វាស់​ស្ទង់​តម្លៃ​លំនៅ​ឋាន​ចេញ​ដោយ​ធនាគារកណ្តាល បាន​កើនឡើង​១៣,៧% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៅ​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៥​នេះ ធៀប​នឹង​កំណើន​១៤,៥% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ត្រីមាស​មុន​នៃ​ឆ្នាំ​សារពើពន្ធ​ថ្មី​ៗ​នេះ ។
ធនាគារកណ្តាល​ឥណ្ឌា​បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​នេះ​ថា បណ្តា​ទីក្រុង​នានា​រាប់​បញ្ចូល​ទីក្រុង​Kolkata, Jaipur និង Lucknow បាន​នាំ​មក​នូវ​ការ​បោះ​ជំហាន​នៃ​កំណើន​ដែល​មាន​សន្ទុះ​យឺត​ជាង​មុន ។

ទីក្រុង Kolkata បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​អតិបរមា​ក្នុង​ស​ន្ទ​ស្សន៍​នៃ​តម្លៃ​ផ្ទះ ដែល​ស្ថិត​ក្នុង​កម្រិត​អតិបរមា​២២៤,១​ពិន្ទុ​ក្នុង​ត្រីមាស​ទី​២ នៅ​ឆ្នាំ​២០១៥-២០១៦ ដែល​មាន​កម្រិត​តិច​ជាង​ត្រីមាស​មុន​៣,១៣% ។

ប៉ុន្តែ​មូលធនជាតិ​សម្រាប់​ក្រុង​ញូ​វ​ដេ​លី​អាច​ត្រូវ​បាន​លើកទឹកចិត្ត​ក្នុង​ការ​ពុះពារ​របស់​បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​នានា ដែល​គ្រប់គ្រង​ជាមួយនឹង​ការ​ធ្វើ​បញ្ជីសារពើភ័ណ្ឌ​លើ​អចលនទ្រព្យ​ដែល​លក់​មិន​ទាន់​ចេញ ថ្វីបើ​មានការ​បោះបង់​ចោល​នូវ​សេរីភាព​ផ្សេង​ៗ​ដូច​ជា ការ​ចុះបញ្ជី និង​ការ​លើកទឹកចិត្ត​ដទៃ​ទៀត ដូច​ជា កន្លែង​ចត​រថយន្ត គ្រឿង​ម៉ាស៊ីន ឬ​អេ​ឡិច​ត្រូ​និក​កំប៉ិកកំប៉ុក​រួម​មាន ទូរស័ព្ទ និង​សម្ភារ​បរិក្ខារ​មួយ​ចំនួន​ទៀត ។ ក្នុងអំឡុងពេល​ដូច​គ្នា​នេះ​ដែរ កំណើន​នៃ​ស​ន្ទ​ស្សន៍​តម្លៃ​ផ្ទះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​សម្រាប់​ក្រុង​ញូ​វ​ដេ​លី ស្ថិត​ក្នុង​កម្រិត​អតិបរមា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គឺ​២១,៩% ។

ធនាគារកណ្តាល​ឥណ្ឌា​ឲ្យ​ដឹង​ទៀត​ថា គ្រប់​ស​ន្ទ​ស្សន៍​តម្លៃ​ផ្ទះ​នៅ​ឥណ្ឌា សរុប​ទាំងអស់​បាន​កើនឡើង​២១៩,៥​ពិន្ទុ​ក្នុង​ត្រីមាស​ទី​២ ធៀប​នឹង​កម្រិត​២១៥,៣​ពិន្ទុ​ក្នុង​ត្រីមាស​ទី​១ មួយ​ផ្នែក​ធំ​គឺ​ដោយសារ​តែ​ការ​កើនឡើង​នៃ​ស​ន្ទ​ស្សន៍​ក្នុង​ក្រុង​ញូ​វ​ដេ​លី ក្រុង Ahmedabad និង Chennai​។ ចំណែក​ស​ន្ទ​ស្សន៍​នៅ Kolkata, Kochi និង Bengaluru បាន​ធ្លាក់​ចុះ​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០១៥-២០១៦ ធៀប​នឹង​ត្រីមាស​មុន ៕​