លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងជួបនិស្សិត ១៥០នាក់ មកពីបណ្តាប្រទេសអាស៊ាន

ភ្នំពេញ៖លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹងជួបជាមួយ សិស្សនិស្សិតចំនួន ១៥០ នាក់មកពីតំបន់អាស៊ាន នៅម៉ោងប្រមាណជា៩ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ស្អែកនេះ នាទីស្តីការក្រសួងការបរទេស ដើម្បីសំណេះសំណាលអំពីបញ្ហាមួយចំនួន៕