ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្ញើរសារអបអរសាទរ មេដឹកនាំ​មីយ៉ាន់ម៉ា ក្នុងខួប​លើកទី​ ៦៨ ថ្ងៃ​ឯករាជ្យជាតិ​

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោហ៊ុន សែន បានផ្ញើសារអបអរសាទរ មេដឹកនាំនិងប្រជាជន នៃប្រទេសម៉ីយ៉ាន់ម៉ា ក្នុងការឱកាស នៃការប្រារព្ធខួបលើកទី៦៨ ថ្ងៃឯករាជ្យជាតិ របស់ប្រទេសសមាជិក អាស៊ានមួយនេះ។

យោងតាមរយៈលិខិត ជាភាសាអង់គ្លេស ចុះកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងពី ការរំពឹងទុក ក្នុងការបន្តរឹតចំណង មិត្តភាពរវាងប្រទេស ទាំងពីរ និងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យ កាន់តែប្រសើរឡើង។  នៅថ្ងៃទី ៤មករា ស្អែកនេះ ប្រទេសមីយ៉ាន់ម៉ា នឹងប្រារព្ធខួបលើកទី ៦៨ឆ្នាំ នៃទិវាឯករាជ្យជាតិ៕