​ក្មេង​ទំនើង​​២ក្រុមណាត់ប្រយុទ្ធ​គ្នា ​របួស​ម្នាក់​ ចាប់​ខ្លួន៧នាក់​ ​ឆេះម៉ូតូ​មួយគ្រឿង​

​ខេត្ត​មណ្ឌលគិរី ៖ ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​​កម្រិត​ស្រាលខេត្ត​​ សហការ​ជាមួយ​​នគរបាល​ក្រុង​​សែន​មនោ​រម្យ​​កាល​ពី​វេលា​ម៉ោង​១០និង​៣០នាទីថ្ងៃ​ទី​២ មករា ២០១៦ បាន​ឃាត់ខ្លួន​​ក្រុម​យុវជន​ជា​ក្មេង​ទំនើង​​២ក្រុម សរុប​ចំនួន​៨​នាក់ ​ដែល​បាន​ណាត់​វាយ​គ្នា​បណ្តាល​ឱ្យ​រ​ងរ​បួស​​ម្នាក់​កាលពី​ម៉ោង​៦និង​៣០នាទី​ថ្ងៃ​ទី​១ ​មក​រា ២០១៦ ​នៅ​ចំណុច​លើ​ភ្នំដោះ​ក្រមុំ ​ស្ថិត​នៅ​​ក្នុងភូមិដោះ​ក្រមុំ សង្កាត់​សុខដុម ​ក្រុង​សែន​មនោ​រម្យ ​។

​មន្ត្រី​សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​របស់​​យុវជន​ជា​ក្មេង​ទំនើង​​ទាំង​២ក្រុម ​បណ្តាល​ឱ្យ​​ក្រុម​​ម្ខាង​​រង​របួសស្រាល​ម្នាក់​​ ​និង​ក្រុម​ម្ខាង​ទៀត ​ត្រូវ​គូទំនាស់​ដុត​បំផ្លាញ​ម៉ូតូ​​​១​គ្រឿង​​​ ។

ក្រុម​ក្មេង​ទំនើង​ទាំង​៨​នាក់​ រួម​មាន ​១-ឈ្មោះ ​ពៅ រ៉ា អាយុ​២១ឆ្នាំ​ ​ ​២-ឈ្មោះ ​នួន ស្រស់ អាយុ២៦​ឆ្នាំ ​៣-ឈ្មោះ ​សន សុខ​ណា អាយុ​២១​ឆ្នាំ​ ​៤-ឈ្មោះ ​វង្ស សំណាង អាយុ​២៥​ឆ្នាំ ​៥-ឈ្មោះ សយ ច​ន្ថា អាយុ​១៩​ឆ្នាំ​ ​៦-ឈ្មោះ ​ឃុ​ត ធា​រ៉ា អាយុ​១៩ឆ្នាំ​ ​៧-ឈ្មោះ ​ម៉ា ប៊ុ​ន​ទូ អាយុ​២៥​ឆ្នាំ​ ​និង​៨-ឈ្មោះ​ ហា​យ សំបូ អាយុ​១៨​ឆ្នាំ​ ​។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​​​ក្មេង​ទំនើង​​ទាំង​២​ក្រុម ​បាន​ឆ្លើយ​សារភាព​ថា ​ពួក​គេ​ពិតជា​បាន​វាយ​គ្នា​មែន​ដោយសា​រផឹក​ស៊ី​​ស្រវឹង​​​ប្រើ​ពាក្យ​សម្តី​​​ឌឺដង​​ដាក់​គ្នា​ទើប​​បង្ក​ទៅ​​ជា​ជម្លោះ​កើតឡើង ។ ​​ក្រុម​យុវជ​ជា​ក្មេង​ទំនើង​ទាំង​២​ក្រុម​ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំរឿង​តាម​នីតិវិធី​​ ៕