អ្នកឈ្នះលើសង្វៀន CTN និង CNC

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន CTN​ល្ងាច់​ថ្ងៃទី​២​មករា​អ្នក​ប្រដាល់​ចៅ រស់​ក្លិប​សុភា​នូ​មានជ័យ​ប្រកួត​ចាញ់​ឈុន បញ្ញា​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ដោយ​ពិន្ទុ ។​

​    ​ផន ផល្លា​ក្លិប​តា​ព្រហ្ម​មានជ័យ​ត្រូវ​អ្នក​ប្រដាល់​ម៉ន លី​ហួរ​ក្លិប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​វាយ​ឲ្យ​សន្លប់​នៅ​ទឹក​ទី ៤ ។​ឡៅ ចិ​ត្រា​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ឈ្នះ​ពិន្ទុ​សុខ ទូ​ក្លិប​ឃ្លាំងមឿង​កីឡា ប៊ិ​ត ប៊ុនធឿន​ក្លិប​តា​ព្រហ្ម​មាន​ជយ​ត្រូវ​អ្នក​ប្រដាល់​ថុល មករា​ក្លិប​ឃ្លាំងមឿង​កីឡា​វាយ​ឲ្យ​សន្លប់​នៅ​ទឹក​ទី ១ ។​ព្រឿង សុ​ជាតិ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ឈ្នះ​ពិន្ទុ​តាំង សីហា​ក្លិប​កងពលតូច​លេខ ៧០ ។​

​    ​ដោយឡែក​លើស​ង្វៀន CNC យប់​ថ្ងៃទី​២​មករា​ដែរនោះ​ក្នុងការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​រស់ វិបុល​ក្លិប​សាល​វ័​ន្ដ​កីឡា​ឈ្នះ​អ្នក​ប្រដាល់​ថៃ​សង​ឃុំ ប្រាក់​ឌូ​ឆ័យ​ដោយ​ពិន្ទុ ក្នុងខណៈដែល​ភិន សុទី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ប្រកួត​ចាញ់​ ពិន្ទុ​អ្នក​ប្រដាល់​ថៃ​ប​ល្ល័​ង្គ​ថង ស​.​ចា​បួ​សាយ​ដោយ​ពិន្ទុ​នោះ ។​