សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​Project Angkor ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​

ភ្នំពេញ: ​ក្រោម​កិច្ចសហការ​រវាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ជាមួយ​គម្រោង​សុខាភិបាល​បេសកកម្ម​អង្គរ​(Project Angkor) ស្ថាប័ន​ទាំងពីរ​បាន​បំពេញបេសកកម្ម​មនុស្ស​ធម៌​របស់ខ្លួន រយៈពេល​៥​ថ្ងៃ ដើម្បី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ចាម​។​

​សកម្មភាព​មនុស្សធម៌​នេះ​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ណូ​រ៉ា​ន់​ស៊ី ប្រធាន គម្រោង​សុខាភិបាល​បេសកកម្ម​អង្គរ (Project Angkor) និង អជ្ញាធរ​ខេត្ត ព្រមទាំង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ស្ថាប័ន​ពាក់ព័ន្ធ​និង ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ​។​

​លោក ណូ​រ៉ា​ន់​ស៊ី ប្រធាន​គម្រោង​សុខាភិបាល​បេសកកម្ម​អង្គរ (Project Angkor) បានឱ្យដឹងថា បេសកកម្ម​នេះ​មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ ដោយ​សហការ​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅ​ខេត្តកំពង់ចាម​។​

​លោក ហ៊ុន ម៉ា​ណែ​ត​បាន​មានប្រសាសន៍ថា នេះ​គឺជា​បេសកកម្ម​រួម​សម្រាប់​ឆ្នាំ​ថ្មី​២០១៦ រវាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​គម្រោង​សុខាភិបាល​បេសកកម្ម​អង្គរ (Project Angkor) ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​ចុះ​ពិនិត្យ​និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​គិតថ្លៃ ដែល​សកម្មភាព​នេះ គឺ​ស្របទៅតាម​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​វិស័យ​សុខាភិបាល​និង​លើកទឹកចិត្ត​អង្គការ សមាគម​ចុះ​ធ្វើ​សកម្មភាព​មនុស្សធម៌ ដោយ​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅតាម​រាជធានី​ខេត្ត​នៅ​ទូទាំងប្រទេស​។

​លោក​បាន​បន្ថែមថា ទោះបី​យើង​មកពី​ស្ថាប័ន​ផ្សេងគ្នា ប្រទេស​ផ្សេងគ្នា​ក៏ដោយ ប៉ុន្តែ​យើង​មាន​បេសកកម្ម​ដូចគ្នា ក្នុងការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ និង​ធ្វើអំពើ​ល្អ​ចំពោះ​ប្រជាពលរដ្ឋនៅក្នុង​ឱកាស​ឆ្នាំ​ថ្មី​។
​លោក​ក៏បាន​ថ្លែងអំណរគុណ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត អាជ្ញាធរខេត្ត មន្ទីរពេទ្យ​ខេត្ត យុវជន ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​សហ​ការធ្វើសកម្មភាព​មនុស្សធម៌ ដ៏​មានតម្លៃ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ចាម​។​

​គួរបញ្ជាក់​ផងដែរ​ថា កិច្ចសហការ​លើ​ការងារ​កិច្ចការ​មនុស្សធម៌ ចុះ​ពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​គម្រោង​សុខាភិបាល​បេសកកម្ម​អង្គរ (Project Angkor) សមាគម​ដែល​បាន​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ចាម គឺ​ពិនិត្យ ជំងឺ​ទូទៅ ជំងឺ​ភ្នែក ផ្តល់​ដៃ​សិប្ប​និមិត្ត និង​សុខភាព​មាត់​ធ្មេញ​ដោយ​ឥតគិតថ្លៃ​​។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ដែល​បាន​ទទួលបាន​ពិនិត្យ​និង​ព្យាបាល ក៏បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ និង​ថ្លែងអំណរគុណ​ចំពោះ​សកម្មភាព​មនុស្សធម៌ របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​គម្រោង​សុខាភិបាល​បេសកកម្ម​អង្គរ (Project Angkor) ដែល​ធ្វើឱ្យ​គាត់​មាន​សុខភាព​ប្រសើរ​ជាង​មុន និង​អាច​សរសេរ​បាន​ក្រោយពី​ពិការ​ដៃ​អស់​រយៈពេល​ជាង ១០ ឆ្នាំ​មកហើយ​៕​