ក្រូចឆ្មារ​+​អំបិល​

ជ្រញ់​ដែល​យើង​ប្រើ​សម្រាប់​ហាន់​អាហារ​ ក្រោយពេល​ប្រើការ​ត្រូវ​លាង​ចេញ​ឱ្យ​ស្អាត​រាល់​លើក​ ​ដោយ​គ្រាន់តែ​ប្រើ​ចំណិត​ក្រូចឆ្មារ​រោយ​អំបិល​បន្ថែម​ រួច​យកមក​ដុស​ជ្រញ់​ឱ្យ​សព្វ​នឹង​ជួយ​បំបាត់​ក្លិន​ និង ​សម្លាប់​មេរោគ​បាន​ហើយ​ ​។​

ចំណែកឯ​ប្រអប់​ដាក់​អាហារ​ ឬ​ ប្រអប់​ប្លា​ស្ទិ​ក​ដាក់​អាហារ​ផ្សេងៗ​ដែល​ច្រើន​តែមាន​ជាប់​ក្លិនឆ្អាប​របស់​អាហារ​ ត្រូវ​ប្រើ​ក្រូចឆ្មារ ​និង ​អំបិល​ម៉ដ្ឋ​ ​ដុស​ជូត​ឱ្យ​សព្វ​ធានាថា​នឹង​បាន​ផល​ល្អ​ ។​ ​

វត្ថុ​ប្រើប្រាស់​ធ្វើ​ពី​ស្ពាន់​ ទង់ដែង​ ​ឬ​ ​ប្រាក់​ ដែលមាន​ពណ៌​ស្រអាប់​មិន​ឆ្លុះ​ពន្លឺ​ ​ត្រូវយក​ក្រូចឆ្មារ​ពុះ​ជា​ពីរ​ ​រោយ​អំពិល​ម៉ដ្ឋ​លើ​សាច់​ក្រូចឆ្មារ​ឱ្យ​សព្វ​ ហើយ​ដុស​​ខាត់​គ្រឿង​ប្រើ​អស់​ទាំងនេះ​ក៏​នឹង​ត្រឡប់មក​ភ្លឺ​ចែងចាំង​ជាថ្មី​ម្តងទៀត​ ៕

ក្រូចឆ្មារ​+​អំបិល​