បើកប្រតិបត្តិការ​ត្រួតពិនិត្យ ផាក​ពិន័យ​អ្នក​បើកបរ​ម៉ូតូ​ មិនបាន​គោរពច្បាប់ ​និងណែនាំ​ច្បាប់​ចរាចរណ៍​ ផ្លូវគោកថ្មី​ជូន​ពលរដ្ឋ នៅខេត្ត​ស្វាយរៀង​

ស្វាយរៀង៖  សមត្ថកិច្ចនគបាលចរាចរណ៏ ខេត្តស្វាយរៀង បានចុះបើកប្រតិបត្តិការ ត្រួតពិនិត្យ និងណែនាំច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីជូនពលរដ្ឋ នៅខេត្តស្វាយរៀង ដើម្បីធ្វើយ៉ាងណា កុំឱ្យមាន គ្រោះថ្នាក់ចរាចរណ៏កើតឡើង ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៣ ខែ មករាឆ្នាំ២០១៦នេះ សមត្ថកិច្ចជំនាញ ក៏បានធ្វើការ ផាកពិន័យឃាត់ម៉ូតូ បានជាច្រើនរយគ្រឿង ខណ:ដែលជាពលរដ្ឋមួយចំនួន បានយល់ដឹងពីច្បាប់ចរាចរណ៏ថ្មីនេះ និងមួយចំនួនទៀត មិនបានយល់ដឹង ហើយនៅតែល្មើសច្បាប់។

លោក ហូត វន្ថា អធិការរងនគរបាល ក្រុងស្វាយរៀងទទួលផែន សណ្ដាប់ធ្នាប់ចរាចរណ៏ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១ មករា ២០១៦ គ្រប់កំលាំង របស់នគរបាលចរាចរណ៍ ក្រុងស្វាយរៀងបាន ជួបប្រជុំគ្នាដើម្បីសំរេច និងបែងចែកត្រួតពិនិត្យ កំលាំងតាមគោលដៅនីមួយៗ ។

លោកបន្តថាជាក់ស្ដែង ប្រតិបត្តិចុះត្រួតពិនិត្យ ច្បាប់ចរាចរណ៍ថ្មីនេះ កំលាំងសមត្ថកិច្ចនគរបាល បានធ្វើតែ ១គោលដៅប៉ុណ្ណោះ ក្នុងភូមិមេភ្លើង ក្រុងស្វាយរៀងទល់មុខ អតីតមន្ទីរកសិកម្ម ខេត្តស្វាយរៀងរហូត មកដល់រសៀលថ្ងៃដដែលនេះ គឺសមត្ថកិច្ចបានផាកពិន័យ អ្នកដែលបើកបរម៉ូតូមិនបាន គោរពច្បាប់ចរាចរណ៏ បានជាង ១០០គ្រឿង ហើយសមត្ថកិច្ច បានចេញវិក័យបត្រ័ ទៅម្ចាស់ម៉ូតូដើម្បីយក ទៅបង់ប្រាក់ផាកពិន័យ នៅក្នុងអធិការដ្ឋាននគរបាល ក្រុងស្វាយរៀងផងដែរ។

សមត្ថកិច្ចនគបាលចរាចរណ៏ ក៏បានធ្វើការអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង ទាំងអស់គ្នាត្រូវចូលរួមគោរព ច្បាប់ចរាចរណ៏ថ្មីនេះឱ្យ បាគ្រប់ៗគ្នា គឺជិះម៉ូតូត្រូវ មានមួកសុវត្ថភាព កញ្ចក់ និងស្លាកលេខ អោយបាន ត្រឹមត្រូវផងដែរ៕

បើកប្រតិបត្តិការ​ត្រួតពិនិត្យ ផាក​ពិន័យ​អ្នក​បើកបរ​ម៉ូតូ​ មិនបាន​គោរពច្បាប់ ​និងណែនាំ​ច្បាប់​ចរាចរណ៍​ ផ្លូវគោកថ្មី​ជូន​ពលរដ្ឋ នៅខេត្ត​ស្វាយរៀង​
បើកប្រតិបត្តិការ​ត្រួតពិនិត្យ ផាក​ពិន័យ​អ្នក​បើកបរ​ម៉ូតូ​ មិនបាន​គោរពច្បាប់ ​និងណែនាំ​ច្បាប់​ចរាចរណ៍​ ផ្លូវគោកថ្មី​ជូន​ពលរដ្ឋ នៅខេត្ត​ស្វាយរៀង​
បើកប្រតិបត្តិការ​ត្រួតពិនិត្យ ផាក​ពិន័យ​អ្នក​បើកបរ​ម៉ូតូ​ មិនបាន​គោរពច្បាប់ ​និងណែនាំ​ច្បាប់​ចរាចរណ៍​ ផ្លូវគោកថ្មី​ជូន​ពលរដ្ឋ នៅខេត្ត​ស្វាយរៀង​
បើកប្រតិបត្តិការ​ត្រួតពិនិត្យ ផាក​ពិន័យ​អ្នក​បើកបរ​ម៉ូតូ​ មិនបាន​គោរពច្បាប់ ​និងណែនាំ​ច្បាប់​ចរាចរណ៍​ ផ្លូវគោកថ្មី​ជូន​ពលរដ្ឋ នៅខេត្ត​ស្វាយរៀង​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត