រដ្ឋាភិបាល​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ដី​ឧស្សាហកម្ម​សម្រាប់​ឆ្នាំ​2016

ប្រទេស​សិង្ហ​បុរី ៖ រដ្ឋាភិបាល​បាន​កាត់​តម្រឹម​បន្ថែម​នូវ​ការ​ផ្គត់ផ្គង់​ផ្នែក​ឧស្សាហកម្ម​ក្នុង​កម្មវិធី​នៃ​ការ​លក់​ដីធ្លី​របស់​ខ្លួន​សម្រាប់​អំឡុង​ពេល​ឆមាស​ទី​១ នៅ​ឆ្នាំ​ក្រោយ ដែល​ស្ថិត​ក្នុង​រង្វង់​អ្វី​ដែល​អ្នកវិភាគ​លើក​ឡើង​ពី​បរិមាណ​ច្រើន​លើស​លុបនៃ​ទីផ្សារ ។

ទំហំ​ដី​សរុប​ទាំងអស់​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម គឺ​មាន​ចំនួន​១២,២៤​ហិ​កតា ធ្លាក់​ចុះ​ពី​រង្វង់​១៤​ហិ​កតា ដែល​បាន​ជ្រើសរើស​ទុក​សម្រាប់​ទាំង​ឆមាស​ដំបូង និង​ឆមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ ។

ក្បាលដី​៦​ប្លង់​ដែល​មាន​ផ្ទៃក្រឡា​សរុប​៤,០៤​ហិ​កតា​ត្រូវ​បាន​គេ​អះអាង​ថា បាន​ចុះបញ្ជី​ធ្លាក់​ចុះ​ពី​ទំហំ​ដី​១០​ប្លង់ ដែល​មាន​ផ្ទៃក្រឡា​៦,១២​ហិ​កតា​ក្នុង​អំឡុង​ឆមាស​ទី​២ ឆ្នាំ​២០១៥​នេះ ។

លោក Tan Boon Leong ប្រធាន​ផ្នែក​សេវាកម្ម​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន Colliers International ថ្លែង​ថា ៖ « ការ​ស្នើ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​នេះ រដ្ឋាភិបាល​កំពុង​ឃ្លាំមើល​លើ​វិស័យ​នេះ​យ៉ាង​យកចិត្តទុកដាក់ ហើយ​ថែម​ទាំង​យក​មក​ពិចារណា​ក្នុង​បរិមាណ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​ស្រាប់ និង​ការ​ផ្គត់ផ្គង់​នៅ​ពេល​ខាង​មុខ » ។
ចំណែក​អគ្គនាយក​ប្រតិបត្តិ​របស់ SLP International លោក Nicholas Mak បាន​មាន​ប្រសាសន៍​ថា ៖ « ក្នុង​អំឡុង​ឆមាស​ទី​២ នៃ​ឆ្នាំ​នេះ គ្រប់​ប្លង់​ដី​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ចុះបញ្ជី គឺ​មានការ​ជួល​ក្នុង​រយៈពេល​២០​ឆ្នាំ ។ នេះ​មិន​គួរ​ជា​បញ្ហា​មួយ​ស្រប​ពេល​ដែល​ប្លង់​ដី​ទាំង​អស់នោះ​ភាគច្រើន​មាន​ផ្ទៃក្រឡាតិច​ជាង​១​ហិ​កតា មាន​ន័យ​ថា សម្រាប់​អ្នក​ប្រើប្រាស់​ច្រើន​ជាង​ក្រុមហ៊ុន​អភិវឌ្ឍន៍ ឬ​វិនិយោគិន » ។

ការ​ផ្តល់​សិទ្ធិ​រយៈពេល​កាន់តែ​ខ្លី​នៃ​ឥណទាន​គួរតែ​ចង្អុលបង្ហាញ​នូវ​ការ​ទូទាត់​ប្រាក់​លើ​កម្ចី​ដោយ​តម្កល់​វត្ថុ​បញ្ចាំ​បំណុល​ប្រចាំខែ​ច្រើន​ជាង​មុន ដែល​អាច​នឹង​មិន​អនុគ្រោះ​ដល់​បណ្តា​ក្រុមហ៊ុន​តូច​ៗ ។

លោក Nicholas Mak បន្ត​ថា ៖ « ទីធ្លា​ឧស្សាហកម្ម​ជាមួយនឹង​ការ​ជួល​រយៈពេល​ខ្លី​ជាង​មុន មិន​អាច​នឹង​ចៀស​រួច​ឡើយ​សម្រាប់​ជួយ​ដល់​បណ្តា​សហគ្រាស​ខ្នាត​តូច និង​មធ្យម ក្នុង​ការ​បន្ទាប​ការ​ចំណាយ​នៃ​ការ​សន្មត​របស់​ពួក​គេ » ។

៣​ភាគ​៤ នៃ​ប្លង់​ដី​ក្នុង​បញ្ជី​បម្រុង គឺ​សុទ្ធសឹងតែ​ផ្អាក​មួយ​រយៈ​ពី​កម្មវិធី​លក់​នៃ​ឆមាស​ទី​២ គឺ​ស្ថិត​ក្នុង​ការ​ជួល​រយៈពេល​៣០​ឆ្នាំ ។ 

ទោះជា​យ៉ាងណា លោក​បាន​បន្ថែម​ថា ៖ « ការ​ផ្លាស់​ប្តូរ​កាលពី​ខែ​មុន ដោយ​ក្រុមហ៊ុន​រថយន្ត Trans Eurokars នឹង​ទិញ​ដី​១,៦៣​ហិ​កតា ដែល​មាន​អនុ​បាត​ក្បាលដី​២,៥ គួរតែ​អាច​ឲ្យ​ក្រៅពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​អាច​នឹង​ចាប់ផ្តើម​ទិញ​ក្បាលដី​ធំ​ជាង​នេះ » ។

លោក Nicholas Mak ឱ្យ​ដឹង​ទៀត​ថា ៖ « ក្នុង​ចំណោម​ប្លង់​ដី​ដែល​បាន​បង្ហាញ​កាលពី​ម្សិលមិញ​នៅ​ក្នុង​ពពួក B1 ដែល​គេ​ប្រើ​សម្រាប់​វិស័យ​ឧស្សាហកម្ម​ធុន​ស្រាល ។ ម្យ៉ាងទៀត ក៏​មានការ​ផ្គត់ផ្គង់​នៃ​ទីធ្លា​ទំនេរ​ក្នុង​តំបន់ B1 រួច​មក​ហើយ​ដែរ ដែល​មាន​សម្រាប់​លក់ និង​យក​ធ្វើ​អាជីវកម្ម » ។

មាន​ប្លង់​ដី​ឧស្សាហកម្ម​ក្នុង​រង្វង់​២.៣០០​យូ​នី​ត ដែល​មាន​ផ្ទៃក្រឡា​សរុប​ចំនួន​៦៥៧.០០០​ម៉ែត្រក្រឡា ដែល​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​ជាទី​ធ្លា​ទំនេរ​ជា​ជាន់ថ្នាក់​ដែល​មិន​ទាន់​បញ្ចប់​នឹង​នៅ​តែ​មាន​លក់​ដដែល ។ គិត​មក​ត្រឹម​ថ្ងៃ​ទី​៣០ កញ្ញា ចំនួន​៥៦%​នៃ​តំបន់​ទាំងនោះ គឺ​សម្រាប់​ប្រើប្រាស់​ប្រភេទ B1 (​ដី​សម្រាប់​ឧស្សាហកម្ម​) ៕