អាសយដ្ឋាន ចុះបញ្ជី​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម នឹង​ដាក់​ដំណើរការ​ថ្ងៃ ៤មករា (មានវិដេអូ)

ភ្នំពេញ៖ វិដេអូស្តីពី វិធីចុះបញ្ជីក្រុមហ៊ុន តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីពាណិជ្ជកម្ម ត្រូវបានក្រសួងបាន បង្ហាញវិដេអូ ជាសាធារណ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ហើយអាសយដ្ឋាន នៃប្រព័ន្ធចុះបញ្ជី ក៏នឹងត្រូវដាក់ឲ្យដំណើរការចាប់ពី ថ្ងៃទី០៤ខែ មករា ឆ្នាំ ២០១៦ស្អែកនេះ។ នេះបើតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងពានិជ្ជកម្ម។

គេហទំព័រនេះមានឈ្មោះ www.businessregistration.moc.gov.kh 

ការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ម្ចាស់ក្រុមហ៊ុន និងអាជីវកម្មផ្សេងៗ ដោយមិនចាំបាច់ឲ្យពួកគេ ធ្វើដំណើរមកចុះបញ្ជី នៅក្រសួងឡើយ។

យោងតាមការប្រកាស របស់ក្រសួងពាណិជ្ជកម្ម ប្រការ២ បានចែងថា ក្នុងករណីស្ថាបនិក ឬអភិបាល ឬម្ចាស់ហ៊ុន មិនអាចបំពេញនូវព័ត៌មាន និងបញ្ចូលលក្ខខណ្ឌ តម្រូវក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយខ្លួនឯងបាន អាចមកក្រសួងពាណិជ្ជកម្ម ដើម្បីស្នើឲ្យមន្រ្តីចុះបញ្ជីបំពេញនូវព័ត៌មាន និងបញ្ចូលលក្ខខណ្ឌ តម្រូវក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម ជំនួស៕

អាសយដ្ឋាន ចុះបញ្ជី​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម នឹង​ដាក់​ដំណើរការ​ថ្ងៃ ៤មករា (មានវិដេអូ)

វីដេអូស្តីពី វិធីចុះបញ្ជីក្រុមហ៊ុន តាមប្រព័ន្ធស្វ័យប្រវត្តិកម្...

វីដេអូស្តីពី វិធីចុះបញ្ជីក្រុមហ៊ុន តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីពាណិជ្ជកម្មVideo:: How to Use the Online Business Registration Automationអាស័យសយដ្ឋាន នៃប្រព័ន្ធចុះបញ្ជី ត្រូវដាក់ឲ្យដំណើរការចាប់ពី <<០៤ មករា ២០១៦>>https://businessregistration.moc.gov.khតារាងតម្លៃសេវា ចុះបញ្ជីពាណិជ្ជកម្ម ក្នុងប្រកាសរួមស្តីពី កម្រៃសេវាសាធារណៈhttp://goo.gl/hKA8r6ទស្សនា និងចែកចាយ វីដេអូនេះបន្តតាមរយៈ YouTube ក្រសួង https://youtu.be/Dv4CwTCmRVk

Posted by ក្រសួងពាណិជ្ជកម្ម Ministry of Commerce on Friday, January 1, 2016