ពលរដ្ឋ​ក្នុងខេត្ត​ស្វាយរៀង​ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ​ផ្លូវគោក​ថ្មី​ចំនួន​ ៧០%​

ស្វាយរៀង៖ លោករស់ វណ្ណា ស្នងការរងទទួលបន្ទុក នាយការិយាល័យ ផ្នែកសណ្តាប់ធ្នាប់ នៅខេត្តស្វាយរៀង បានផ្តល់កិច្ចសំភាសន៍ ជាមួយមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី៣មករានេះថា ក្រសួងមហាផ្ទៃបានកំណត់ថា បើបណ្តាខេត្តណា កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ពី ៥០មក៤០% នឹងមានរង្វាន់ លើកទឹកចិត្ត តែពុំបានបញ្ជាក់ថារង្វាន់នោះជាអ្វីនោះទេ។

ឈរនៅទីតាំងគោលដៅអប់រំ ច្បាប់ចរាចរណ៍ផ្លូវ គោកថ្មី លោករស់ វណ្ណា លើកឡើងថា ការអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោក មាន២គោលដៅពីព្រៃវែង ទៅកាន់រាជធានីភ្នំពេញ និងពីខេត្តស្វាយរៀង និងទៅកាន់ខេត្តកណ្តាល។ លោកថា គោលដៅទី១និងកំពុងឈរជើងនេះ ធ្វើនៅខេត្តស្វាយរៀង និងខេត្តកណ្តាល ពិនិត្យឃើញថា ក្រោយពីពិនិត្យរឹតបន្តឹងគ្រោះថ្នាក់ចរាចរណ៍ ឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចុះ។ អ្នកពាក់មួកសុវត្ថិភាពមានស្ទើរគ្រប់ម៉ូតូទាំងអស់។ យានយន្តច្នៃអត់មានស្លាកលេខ តែការអប់រំអោយមានការប្រុសប្រយ័ត្នគោពច្បាប់ចរាចរណ៍ ជាពិសេសត្រូវមានចំណាំងផ្លាត ជាការសំគាល់ ដើម្បីកុំអោយជួបគ្រោះថ្នាក់ចរាចរណ៍។
 
មន្រ្តីប៉ូលីសចរាចរណ៍ នៅក្នុងខេត្តនេះ ចែកចេញជា៤ក្រុម ក្រុមទី១ផ្លូវជាតិលេ១ ក្រុមទី២ផ្លូវជាតិ៨ ក្រុមវាសអាកុលពេលយប់ និងក្រុមទី៤ ត្រួតពិនិត្យដើមទីនៅ តំបន់អ្នកលឿងព្រោះទីនោះមានមនុស្សច្រើន។ ប៉ុន្តែដំណាក់កាលដំបួងនេះ ធ្វើនៅផ្លូវជាតិទី១និងផ្លូវជាតិទី៨អាសីន ដើម្បីកុំអោយមានការរអ៊ូរទាំ ដល់ពលរដ្ឋ។ ផែនការណ៍នេះ ផ្តោតលើការកំណត់ល្បឿនជាមុនសីន។ នៅក្នុងខេត្តស្វាយរៀង និងនៅទូទាំងប្រទេស៧៤%ដែលជួបគ្រោះថ្នាក់ចរាចរណ៍។ ចំនួន62% ដោយសារបើកលើសល្បឿន។
ករណីស្រវឹង២៦%។

លោករស់ វណ្ណា ពន្យល់” អាណឹងពេលគាត់ស្រវឹងភ្លេចស្មារតី សមត្ថកិច្ចបានធ្វើការណែនាំ តាមអនុក្រឹត្យកំណត់ល្បឿន ការផាកពិន័យ ចែកសៀវភៅស្តីពីចរាចរណ៍ និងធ្វើការបកស្រាយពន្យល់ ប្រាប់ពលរដ្ឋ ផាកពិន័យលុយត្រូវទៅបង នៅរដ្ឋបាលខេត្ត ដើម្បីអោយមានតំលាភាព និងមានការភ្ញាក់រលឹកពី ពលរដ្ឋមិនទាន់យល់ដឹងពី ច្បាប់ចរចរណ៍ នៅក្នុងខេត្តនេះ តាមការអង្កេតរបស់ខ្ញុំ អ្នកគោរពច្បាប់ចរាចរណ៍មាន៧០%”៕