​ប៉េអឹម​​​ខេត្ត​ចុះ​បង្ក្រាប​ទី​តាំង​​​ជួញ​ដូរគ្រឿង​ញៀន ឃាត់​ខ្លួន​ជន​សង្ស័យ​​៤នាក់​

ខេត្តសៀមរាប​ ៖​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ ​​​ដឹកនាំ​ដោយ​លោក​អនុ​សេនីយ៍ ធា​វ ច័ន្ទ​តារា នាយការិយាល័យកងរាជអាវុធហត្ថ​​​ខេត្ត​ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ចល័តពិសេសរបស់​កងរាជអាវុធហត្ថ​ខេត្ត ​​ចុះ​បង្ក្រាប​ទីតាំង​​ការ​ជួញដូរ ចែកចាយ ​និងប្រើប្រាស់​គ្រឿងញៀនយ៉ាង​សកម្ម​មួយ​កន្លែង នៅ​ម្តុំ​វត្ត​ចក ស្ថិត​ក្នុងភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ​ឈានទៅ​​​ឃាត់​ជនសង្ស័យ​​៤​នាក់ ​និង​​ដក​ហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​នាំ​យក​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​សួរនាំ ​។

លោក​អនុ​សេនីយ៍ ធា​វ ច័ន្ទ​តារា ​​​បាន​ឱ្យ​ដឹង​ថា ​​ក្រោយ​ពី​​បង្ក្រាប​ និង​សួរនាំ​រួច​មក ជន​សង្ស័យ​ទាំង​៤​នាក់ រួម​នឹង​វត្ថុ​តាង ​មាន​ ដាវ​សាមូរ៉ៃ​​៥​​ ​​ស្នារ​តេស១​​ កាំបិត២​​ ​ទូរស័ព្ទ​​​៤​ ​ថ្នាំ​ញៀន​២​កញ្ចប់ ព្រមទាំង​ឧបករណ៍​វេច​ខ្ចប់​​សម្រាប់​​លក់​ និង​ប្រើប្រាស់​មួយ​ចំនួន​ធំ ​​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​​​កសាង​សំណុំរឿងបញ្ជូន​​ទៅ​សាលា​ដំបូង​​​ខេត្ត​កាល​ពី​ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី ​៕​