វៀតណាម​ចោទ​ចិន​ជាថ្មី​ថា រំលោភ​បូរណភាព​ដែនទឹក​ខ្លួន​

​វៀតណាម​បាន​ចោទ​ចិន​ជាថ្មី​ម្តងទៀត ថា​បាន​រំលោភ​បូរណភាព​ខ្លួន និង​រំលោភ​លើ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​២ ស្តីពី​គោលការណ៍​ដោះស្រាយ​ជម្លោះ​ដែនទឹក​។ វៀតណាម​បាន​ចោទថា យន្តហោះ​ចិន​បាន​ហោះ​សាកល្បង នៅឯ​ចំណត​អាកាសយានដ្ឋាន​ដែល​ចិន​បាន​សង់​ឡើង ក្នុង​ប្រជុំ​កោះ​ជម្លោះ​Spratly នៅ​សមុទ្រ​ចិន​ខាងត្បូង​។

​វៀតណាម​ចោទថា អាកាសយានដ្ឋាន​ដែល​ចិន​បាន​សង់​ឡើង​នេះ គឺ​ខុសច្បាប់​ទាំងស្រុង ព្រោះ​វា​ស្ថិតនៅលើ​ថ្ម​ប៉ប្រះ​ទឹក​Fiery Cross ដែល​ស្ថិតក្នុង​ប្រជុំ​កោះ​Spratleys​វៀតណាម​។ សម្រាប់​វៀតណាម​ការសាកល្បង​ហោះហើរ​នៅ​ទីនោះ​គឺ​ដើរ​ផ្ទុយ​ពី​អ្វីដែល​រដ្ឋាភិបាល​ប្រទេស​ទាំង​២​ចង់បាន​។ ក្រុង​ហាណូយ​បានដាក់​ពាក្យ​តវ៉ា​ទៅ​ស្ថានទូត​ចិន​។

​គួររំលឹកថា វៀតណាម​និង​ចិន​ទើបតែ​បន្ទន់ឥរិយាបថ​រកគ្នា​វិញ​បន្តិច កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ពេលដែល​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ចុះទៅ​ទស្សនកិច្ច​ក្រុង​ហាណូយ​។ កាលនោះ ចិន​និង​វៀតណាម​បាន​សន្យា​កសាង​ទំនុកចិត្ត​ចំពោះ​គ្នា​ទៅវិញទៅមក និង​ដោះស្រាយ​ជម្លោះ​ដែនទឹក​តាមបែប​ផែ​នស​ន្តិ​ភាព​៕