ហេង ពិ​ទូ មាន​អា​ការៈឈឺ​ក្បាល​ខ្លាំង​ក្រោយ​ផលិត​បទ​ចម្រៀង ​Original Song

ហេង ពិ​ទូ មាន​អា​ការៈឈឺ​ក្បាល​ខ្លាំង​ក្រោយ​ផលិត​បទ​ចម្រៀង ​Original Song

​តារាចម្រៀង ហេង ពិ​ទូ ថ្មីៗ​នេះ បាន​ជោគជ័យ​លើ​គម្រោង ឈរលើ​គោលការណ៍​និពន្ធ​បទ​ចម្រៀង Original Song ដែល​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង នឹង​ចេញ​ជា MV នូវ​បទ​ថ្មី “​ទីបំផុត​”​។ សម្រាប់​បទ​នេះ មាន​អ្នក​ចូល​មើល​រាប់ម៉ឺន​នាក់ ដែល​បានធ្វើ​ឲ្យ ហេង ពិ​ទូ រឹត​តែមាន​កម្លាំងចិត្ត​សម្រាប់​និពន្ធ​បទ​ថ្មី ក្រោយៗ​ទៀត​។

 

​ប៉ុន្តែ​អ្វីដែល​គួ​ឲ្យ​សោកស្ដាយ ការ​តាំង​ចិត្តបាន​ធ្វើ​ឲ្យ​តារា​រូបនេះ រាង​ដកឃ្លា​ពី​ការនិពន្ធ​បទ​ថ្មី ព្រោះថា រូបគេ​កំពុង​តែមាន​ជំងឺ​ឈឺក្បាល​ខ្លាំង ដែល​គ្រូពេទ្យ​តម្រូវ​ឲ្យ​គេ​សម្រាក​ព្យាបាល​។

 

 

ហេង ពិ​ទូ មាន​អា​ការៈឈឺ​ក្បាល​ខ្លាំង​ក្រោយ​ផលិត​បទ​ចម្រៀង ​Original Song

 

 

​ហេង ពិ​ទូ បាន​ឲ្យ​ដឹងថា “​ខ្ញុំ​ឈឺក្បាល​មែន តាំងពី​ផ្នែក​ខាងមុខ​រហូតដល់​ខាងក្រោយ និង​នៅ​កន្លែង​សៀត​​​រហូត​បង្ខំចិត្ត​ទៅ​​ពេទ្យ​”​។ តារាចម្រៀង​ចាស់​ឆ្នាំ​រូបនេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា កាលពីមុន​លោក​គ្រាន់តែ​ចំណាយពេល​វេលា និង​ខួរក្បាល​សម្រាប់​សរសេរ​ទំនុកច្រៀង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចំពោះ Original Song បទ ” ទីបំផុត​” វិញ ត្រូវ​ចំណាយ​ពេលវេលា និង​កម្លាំងកាយ​ចិត្ត ដើម្បី​សរសេរ​ទាំង​ទំនុកច្រៀង​, ទំនុកភ្លេង និង​ធ្វើជា​វីដេអូ ដែល​ចំណាយពេល ៣ ខែ​ទើប​ចេញ​ជា​រូបរាង​ឡើង​។ ចុងក្រោយ​បណ្ដាលឱ្យមាន​អា​ការៈឈឺ​ក្បាល​រហូត​ទៅ​ជួប​គ្រូពេទ្យ​។​

​ ​

ទោះបីជា​យ៉ាងណា តារាចម្រៀង​យើង​អះអាងថា សុខភាព​បាន​វិ​វត្ត​ទៅរក​ភាព​ធម្មតា​វិញ​ហើយ​ក្រោយ​ការ​លេបថ្នាំ ​និង​តម​គិត​ច្រើន​​តាម​បណ្ដាំ​គ្រូពេទ្យ។ មិនយូរ​ទៀត​ទេ រូបគេ​នឹង​ចាប់ផ្តើម​ចូលប្រឡូក​ក្នុង​ការងារ​នេះ​វិញ ដោយ​ផលិត​បទ​ចម្រៀង​ថ្មី​បន្តបន្ទាប់​ទៀត ដែលមាន​គុណភាព​ប្រហែល​គ្នា ឬ​លើសពីនេះ ដោយ​សង្ឃឹមថា អាច​ក្រសោប​បានការ​គាំទ្រ​សា​ជា​​ថ្មី​។ ម្យ៉ាងទៀត  ការខិតខំ​ផលិត​បទ​ចម្រៀង​ដោយ​មិន​គិតពី​ការ​ដេក​ពួន​កន្លងមក គឺ​បានទទួល​លទ្ធផល​ល្អ​លើស​ការរំពឹងទុក ព្រោះ​សន្ទុះ​ការគាំទ្រ​លើសពី​មុន ខណៈ​មហាជន​ភាគច្រើន​ចាប់ផ្ដើម​ឱ្យ​តម្លៃ​ចំពោះ​បទ​ចម្រៀង​និពន្ធ​ថ្មី​៕

 

ប្រភព៖ Rasmeinews.com