បវរកញ្ញា​កូឡុំប៊ី បក​ស្រាយ​រឿង​ថត​រឿង​សិច​ ​តម្លៃ​​ខ្ទង់​​លាន​ដុល្លារ


បវរកញ្ញា​កូឡុំប៊ី បក​ស្រាយ​រឿង​ថត​រឿង​សិច​ ​តម្លៃ​​ខ្ទង់​​លាន​ដុល្លារ

បវរកញ្ញា​​កូឡុំប៊ី Ariadna Gutierrez ​បាន​បក​ស្រាយ​ចំពោះ​ការ​លើក​មួយ​ ដែល​ថា​នាង​យល់​ព្រម​ថត​រឿង​អាសអាភាស​ (សិច) ក្នុង​តម្លៃ​​លើស​១​លាន​ដុល្លារ។ បវរកញ្ញា​វ័យ​២២​ឆ្នាំ​រូប​នេះ បាន​​និយាយ​ថា​ នាង​មិន​​ថត​រឿង​ដូច​​នោះ​ទេ តែ​បើ​​ត្រឹម​​ថត​រូប​ភាព​អាក្រាត​​គឺ​នាង​អាច​ធ្វើ​បាន។

 

បវរកញ្ញា​កូឡុំប៊ី បក​ស្រាយ​រឿង​ថត​រឿង​សិច​ ​តម្លៃ​​ខ្ទង់​​លាន​ដុល្លារ

 

Gutierrez ​​ដែល​ត្រូវ​បាន​​ពិធីករ​ Steve Harvey ​ប្រកាស​ឈ្មោះ​ជយលាភី​បវរកញ្ញា​ចក្រវាល​ខុស​ និង​ត្រូវ​គេ​ដក​មកុដ​ទៅ​ឲ្យ​បវរកញ្ញា​ហ្វីលីពីន​វិញ​រូប​នេះ ​បាន​​ផ្ដល់​បទ​សម្ភាសន៍​មួយ​​ដល់​ទស្សនាវដ្ដី TvyNovelas ដូច​ខាង​ក្រោម៖

 

អ្នក​សម្ភាសន៍៖ “ឭ​ថា​អ្នក​ត្រូវ​​គេ​ស្នើ​ឲ្យ​ថត​រឿង​អាសអាភាស (សិច)…​ហើយ​អ្នក​និយាយ​ថា មិន​ព្រម​​ថត​ទេ បើ​ត្រឹម​តម្លៃ​១​លាន​ដុល្លារ។ ដូច្នេះ​មាន​ន័យ​ថា អ្នក​នឹង​​​ព្រម​ថត​​ បើ​ទទួល​បាន​តម្លៃ​ថ្លៃ​លើស​នេះ?​”

 

Gutierrez៖ “(សើច!) អត់​ទេ, ខ្ញុំ​បាន​និយាយ​មែន​​ តែ​គ្រាន់​តែ​កំប្លែង​លេង​ប៉ុណ្ណោះ។ ខ្ញុំ​​មិន​ធ្វើ​រឿង​ដូច​នោះ​ទេ ​ហើយ​វា​ក៏​មិន​​មែន​ជា​បុគ្គលិក​លក្ខណៈ​របស់​នាង​ខ្ញុំ​​ដែរ”។

 

បវរកញ្ញា​កូឡុំប៊ី បក​ស្រាយ​រឿង​ថត​រឿង​សិច​ ​តម្លៃ​​ខ្ទង់​​លាន​ដុល្លារ

 

ចំពោះ​ការ​​ថត​រូបភាព​អាក្រាត​វិញ​ បវរកញ្ញា​មុខ​ស្រស់​​រូប​នេះ បាន​បញ្ជាក់​ថា៖ “ការពិត​ នេះ​ជា​លើក​ទី​១ ដែល​គំនិត​នេះ​ បាន​ស្នើ​ឡើង។ ខ្ញុំ​ធ្លាប់​ឃើញ​រូបភាព​អាក្រាត​ស្អាតៗ​ជា​ច្រើន រួម​ទាំង​របស់​បវរកញ្ញា​ជា​ច្រើន​ផង​ដែរ ហើយ​ពួកគេ​ធ្វើ​បាន​យ៉ាង​ល្អ។ ខ្ញុំ​នឹង​ថត​អាក្រាត​ ដ៏​រាប​ណា គ្មាន​ការ​​ប្រមាថ​ទេ”៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ kenh14