វៀតណាម​ចោទប្រកាន់​ចិន​ជា​ថ្មី​ថា រំលោភ​បំពាន​អធិបតេយ្យភាព​ខ្លួន

រដ្ឋាភិបាល​វៀតណាម​កាលពី​ថ្ងៃ​ទី​២ មក​រា បាន​ចោទប្រកាន់​ក្រុង​ប៉េ​កាំ​ង​ថា រំលោភ​បំពាន​អធិបតេយ្យភាព​ខ្លួន ព្រមទាំង​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នា​ពេល​ថ្មី​ៗ​នេះ ដោយ​ធ្វើការ​ហោះហើរ​សាកល្បង​លើ​ផ្លូវ​ចុះឡើង​យន្តហោះ​មួយ​ដែល​ចិន បាន​កសាង​នៅ​ប្រជុំ​កោះ​ស្ប្រា​ត​លី​ជា​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ។

យោង​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម​ថា​ព្រ​លាន​យន្តហោះ​នេះ​កសាង​ដោយ​ខុសច្បាប់​លើ​កោះ​ប៉ប្រះ​ទឹក FIERY CROSS ដែល​ជា​ផ្នែក​មួយ​នៃ​ប្រជុំ​កោះ​ស្ប្រា​ត​លី​វៀតណាម ។ ក្នុង​សេចក្តី​ប្រកាស​មួយ​អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ការ​ផ្តួចផ្តើម​គំនិត​នេះ​ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​អធិបតេយ្យភាព​របស់​វៀតណាម​គឺ​ផ្ទុយ​ទៅ​នឹង​គំនិត​រួម​ទាំងឡាយ​របស់​បណ្តា​អ្នក​ទទួលខុស​ត្រ​វ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​២ ព្រមទាំង​កិច្ចព្រមព្រៀង​ស្តី​ពី​បណ្តា​គោលការណ៍​ជា​មូលដ្ឋាន​ដែល​កំណត់​ដើម្បី​ដោះស្រាយ​ទំនាស់​ក្នុង​តំបន់​សមុទ្រ​រវាង​វៀតណាម និង​ចិន ។ ការ​តវ៉ា​ជា​ផ្លូវការ​មួយ​ត្រូវ​បាន​ប្រគល់​ជូន​ស្ថានទូត​ចិន​រួច​ហើយ ។

ក្រុង​ប៉េ​កាំ​ង​ប្រកាស​ដណ្តើម​យក​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរ​ទាំងស្រុង ទោះបី​មានការ​តវ៉ា​របស់​វៀតណាម ហ្វ៊ី​លី​ពី​ន តៃវ៉ាន់ ម៉ា​ឡេ​ស៊ី និង​ព្រុយ​ណេ​ក្តី ៕