​ជន​សង្ស័យ​​​ដើរ​​លួច​ទាក់​ឆ្កែ​ម្នាក់​ ត្រូវ​ម្ចាស់​ឆ្កែ​​ចាប់ខ្លួន​ប្រគល់​​ឲ្យ​ប៉ូ​លិស

​ខេត្ត​ឧត្តរមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​ម្ចាស់​ឆ្កែ​ចាប់ខ្លួន​ប្រគល់​ទៅ​ឲ្យ​ប៉ូ​លិ​​សប៉ុ​ស្គិ៍​រដ្ឋបាល​​ទំនប់​ដាច់​ ដោយ​ចោទប្រកាន់​ពី​បទ​លួច​ទាក់​ឆ្កែ​ស៊ីកាលពី​វេលា​ម៉ោង​៨និង​៥០​នាទីយប់​ថ្ងៃ​ទី​២​ មក​រា ​២០១៦ ​ស្ថិត​នៅ​ក្នុងភូមិ​ទំនប់​ដាច់ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ​។

យោង​តាម​សម្តី​ម្ចាស់ផ្ទះ​ ឈ្មោះ​ សោម ផល្លា​ ភេទ​ប្រុស ​អា​យុ៣២​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​ ២​ទៅ​៣​យប់​​​ឆ្កែ​គាត់​ចេះ​តែ​ព្រូស ហើយ​​​គាត់​ទាំង​២​នាក់ប្តី​ប្រពន្ធ​​មាន​អារម្មណ៍ភ័យ​ខ្លាចយ៉ាង​ខ្លាំង​ ​ព្រោះ​​កន្លង​មក​​ មាន​ក្រុម​ចោរ​លួច ចោរ​​ប្លន់​ ​តែង​តែ​ធ្វើ​សកម្មភាព​ជា​ញឹកញាប់​​ ​លុះ​នៅ​វេលា​ម៉ោង​៨និង​៥០​នាទី​យប់​​​ថ្ងៃ​ដដែល ​ស្រាប់តែ​​ឮ​សំឡេង​​ឆ្កែ​ព្រូស​ទៀត​​ ​​គាត់​​​ដើរ​ទៅ​​បើកទ្វារ​ចេញ​មក​មើល ​ក៏​​ឃើញ​ជនសង្ស័យ​ទាក់​ឆ្កែ​បាន​ហើយ ​រួច​លើកដាក់​លើ​ម៉ូតូ​​ជិះ​រត់គេច​ខ្លួន ​ភ្លាមៗ​នោះ​ ​គាត់​ជិះ​ម៉ូតូ​​ដេញ​តាម​ចាប់​​បាន​ម្នាក់ ​និង​ម៉ូតូ​ម៉ាក​ស្មាស់​រី​វ៉ូ​មួយ​គ្រឿង​ ព​ណ៌ខ្មៅ គ្មាន​ស្លាក​លេខ ​របស់​ជន​សង្ស័យ​ដែល​ជិះ​ធ្វើ​សកម្ម​ភាព រួម​ទាំង​សត្វ​ឆ្កែ​មួយ​ក្បាល​​ប្រគល់​​ឱ្យ​ប៉ូលិស​ ​។​

ទាក់ទិន​ទៅ​នឹង​​ហេតុការណ៍​​ខាង​លើនេះ​ នៅ​​ព្រឹក​ថ្ងៃ​ទី​៣ ​មក​រា ​២០១៦​ កោះសន្តិភាព​បាន​ទូ​ស័ព្ទ​ជួប​លោកវរសេនីយ៍ត្រី ​អ៊ិន កាយ​ អធិការ​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ឲ្យ​ដឹង​ថា ​ជន​ស​ង្ស័យ​​ឈ្មោះ នឿ​ង ហៃ​ ភេទ​ប្រុស ​អា​យុ​៤២​ឆ្នាំ​ ​ត្រូវ​បាន​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ហើយ​ ​យោង​ទៅ​លើ​​ការ​សម្របសម្រួល​គ្នា​បញ្ចប់រឿង​ ៕