លោក អាត់ ធន់ ដឹកនាំ​បុគ្គលិក​បើក​រថយន្ត ឲ្យក្រុមហ៊ុន​កាពីតូល​ ទៅយក​សំភារៈ​ នៅខណ្ឌ ៧មករា

ភ្នំពេញ៖ ប្រធានសហភាព ការងារកម្ពុជា (CLC) លោក អាត់ ធន់  នៅម៉ោងប្រមាណ ជាជិត ១២ថ្ងៃត្រង់ទី៣ ខែមករា ឆ្នាំ២០១៥នេះ បានដឹកនាំអ្នកបើករថយន្ តឲ្យក្រុមហ៊ុន កាពីតូល ទៅយកសំភារៈមួយចំនួនមកវិញ ក្រោយពីមន្រ្តី សាលាខណ្ឌ៧មករា បានដកហូតយកពីព្រឹកមិញនេះ ខណៈពួកគេបន្តការតវ៉ា ទាមទារដំណោះស្រាយពីថៅកែ។

ចលនាតវ៉ាអហិង្សា របស់បងប្អូនអ្នកបើកឡានក្រុមហ៊ុនកាពីតូល  បានបន្តមកដល់ថ្ងៃទី៣ មករា បន្ទាប់ពីពួកគេបានផ្ទុះការតវ៉ា កាលពីថ្ងៃទី៣០ ធ្នូ ដើម្បីឲ្យក្រសួងការងារជួយអន្តរាគមន៍ទៅលើលោក ផាន់ ស៊ីផុន នាយកក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ កាពីតូល បញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើបុគ្គលិក កម្មករ តំណាងសហជីព ដោយអនុញ្ញាតឲ្យពួកគេចូលធ្វើការវិញ ព្រមទាំងគិតប្រាក់រំលឹកទាំងអស់ ហើយបញ្ឈប់ការរំលោភច្បាប់ជាតិនិងអន្តរជាតិ ។

បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់  CLC  បានឲ្យដឹងថា “នៅព្រឹកថ្ងៃទី៣ មករា នេះ លោកប្រធាន អាត់ ធន់ និងអ្នកបើកឡាន នាំគ្នាហែក្បួនស្វែងរកយុត្តិធម៌ និងឆ្ពោះទៅសាលាខណ្ឌ ៧មករា ដើម្បីយកមេក្រូ និងសម្ភារៈមួយចំនួន ប៉ុន្តែមន្រ្តីសាលាខណ្ឌ បានឆ្លើយតបមកវិញថា មិនមែនជាថ្ងៃធ្វើការទេ។

សូមបញ្ជាក់ថា បុគ្គលិក កម្មករ ជាង១០០នាក់ កាលពីព្រឹកថ្ងៃទី៣០ ធ្នូ បានប្រមូលផ្តុំគ្នាតវ៉ានៅមុខក្រុមហ៊ុនដឹកអ្នកដំណើរ កាពីតូល  ត្រង់ចំណុចផ្លូវបំបែកលេខ១៨២ ខាងត្បូងផ្សារអូរឫស្សី កែងនឹងផ្លូវ លេខ១១១ ផ្លូវលេខ១០៥ រួមទាំងផ្លូវលេខ១១៣ ៕