អ្នកចាំទី​ក្លិប Stoke City បរិច្ចាគ​ប្រាក់​5​ពាន់​ផោន​ដល់​ក្រុមបាល់ទាត់​ស្ដ្រី​ត្រចៀក​ថ្លង់​ចក្រភព​អង់គ្លេស

Jack Butland អ្នកចាំទី​ក្លិប​Stoke City​បាន​បរិច្ចាគ​ប្រាក់​៥.០០០​ផោន​ដល់​ក្រុមបាល់ទាត់​ស្ដ្រី​ត្រចៀក​ថ្លង់​ចក្រភព​អង់គ្លេស ដើម្បី​បាន​ចូលរួម​ប្រកួត​បាល់ទាត់​ស្ដ្រី​ត្រចៀក​ថ្លង់​ដណ្ដើម​ពាន​ពិភពលោក​នៅ​ប្រទេស​អីុ​តា​លី​។

កីឡាករ Jack Butland អាយុ​២២​ឆ្នាំ បង្ហើប​ឱ្យ​ដឹង​ថា​៖«​ខ្ញុំ​បាន​ស្វែង​យល់​យ៉ាងច្រើន​ពី​ការ​ប្រកួត​ក្នុង​កម្មវិធី​ធំ​ៗ​បែប​នេះ គឺជា​បទ​ពិសោធន៍​ដែល​គ្មាន​ថ្ងៃ​បំភ្លេច​បាន ។ ខ្ញុំ​សង្ឃឹមថា ពួក​គេ​នឹង​ទទួល​បាន​បទ​ពិសោធន៍​បែប​នេះ​ដូច​គ្នា​» ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ នាង Lucy Bronze កីឡាការិនី​បាល់ទាត់​ក្រុម​ជម្រើសជាតិ​អង់គ្លេស រួម​ជាមួយ​មិត្តភក្តិ​ជា​ច្រើន​រូប​ទៀត​ក៏​បាន​បរិច្ចាគ ខណៈ​ក្រុមបាល់ទាត់​ស្ត្រី​ត្រចៀក​ថ្លង់​ចក្រភព​អង់គ្លេស ត្រូវ​ប្រើប្រាស់​ថវិកា​ប្រហែល​២០.០០០​ផោន ក្នុង​ការ​ប្រកួត​លើក​នេះ ៕