ស្អាត​ភ្លាមៗ ដោយ​តិច​និក​ប្រើ​គ្រឿងសម្អាង ៥ យ៉ាង​

​បើ​អ្នក​គ្មាន​ពេល​ច្រើន គួរប្រើ​ត្រឹមតែ​គ្រឿងសម្អាង ៥ យ៉ាងនេះ ក៏​អាចធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក មើលទៅ​ស្អាត​បែប​ធម្មជាតិ​បានដែរ ។ ​សម្រួល​ពណ៌​ស្បែក ឬ បិទបាំង​ស្នាម ដោយ​ម្សៅ​ទ្រនាប់ៈ​​ប្រសិនបើ​តែង​ភ្នែក​ស្អាត បបូរមាត់​ស្អាត ប៉ុន្តែ​បើ​បណ្តោយឱ្យ​ផ្ទៃមុខ មើលទៅ​ពណ៌​មិន​ស្មើគ្នា មិនមែនជា​ការល្អ​ទេ ។ បើ​មាន​ស្នាម​មុន ឬ ស្លាកស្នាម គួរ​លាប​បិទបាំង​ដោយ​ម្សៅ​ទ្រនាប់ ដោយ​លាប​នៅ​បរិវេណ​កណ្តាល​ផ្ទៃមុខ រួច​សឹម​កៀរ​ផាត់​មក​ខាង​ចំហៀង​មុខ ព្រោះ​កណ្តាល​ផ្ទៃមុខ ជា​បរិវេណ​ដែល​កើតមាន​ស្នាម​ក្រហម​ផ្សេងៗ​បាន​ដោយ​ងាយ ហើយ​នៅ​បរិវេណ​ជើងសក់ ជា​បរិវេណ​ដែល​ចេញ​ញើស​ច្រើន​បំផុត ការ​ផាត់មុខ​ដោយ​ដេញ​ពី​ខាងក្នុង មក​ខាងក្រៅ នឹងធ្វើ​ឱ្យ​ម្សៅ​ទ្រនាប់ មិន​ជ្រាប​ហៀរ​ទៅ​ក្រៅ​ផ្ទៃមុខ រួច​ផាត់ម្សៅ​ហុយ​ពីលើ​ឱ្យ​ស្ងួត​ស្បែក​ជាការ​ស្រេច អ្នកនឹង​បាន​ផ្ទៃមុខ​មើលទៅ​រាបស្មើ​សាច់​ល្អ​មិន​ខាន ។​

ស្អាត​ភ្លាមៗ ដោយ​តិច​និក​ប្រើ​គ្រឿងសម្អាង ៥ យ៉ាង​

​ស្បែក​មុខ​ភ្លឺ​ថ្លា ដោយ​ម្សៅ​ចំណាំងៈ​
​បាន​ផ្ទៃ​មុខស្មើ​សាច់​ល្អ​ហើយ គួរ​បន្ថែម​ភាព​ភ្លឺ​ថ្លា​បន្តិច​ដល់​ស្បែក ឱ្យ​មើលទៅ​មាន​សុខភាព​ល្អ ដោយ​ប្រើ​ម្សៅ​ចំណាំង​ប្រ​ន់​សឺរ (Bronzer) មក​ផាត់​នៅ​បរិវេណ​ថ្ងាស ផ្ពា​ល់ ចុង​ច្រមុះ និង ចង្កា​បន្តិចបន្តួច ដើម្បីឱ្យ​ស្បែក​មើលទៅ​ភ្លឺ​ល្អ ពេល​ប៉ះ​នឹង​ពន្លឺព្រះអាទិត្យ ឬ​ផាត់ម្សៅ​ចំណាំង​ប្រភេទ​ស្រាល នៅ​ជុំវិញ​កែវភ្នែក ជួយ​ឱ្យ​កែវភ្នែក​មើលទៅ​ភ្លឺ​ថ្លា ដោយ​ប្រើ​ជក់​ក្នុងការ​ផាត់មុខ និង ផាត់​ត្រឹម ៤-៥ ដង ជាការ​គ្រប់គ្រាន់​ហើយ ។​

ស្អាត​ភ្លាមៗ ដោយ​តិច​និក​ប្រើ​គ្រឿងសម្អាង ៥ យ៉ាង​

ស្អាត​ភ្លាមៗ ដោយ​តិច​និក​ប្រើ​គ្រឿងសម្អាង ៥ យ៉ាង​

ម្សៅ​ផាត់​ថ្ពាល់ ២ ប្រ​ភេ​ទៈ​
​ជ្រើស​ប្រើ​ម្សៅ​ផាត់​ថ្ពាល់​ប្រភេទ​ក្រែ​ម​(Cream) លើ​បរិវេណ​ទួល​ថ្ពាល់ រួច​ផាត់​ពីលើ​ដោយ​ម្សៅ​ហុយ​ប្រភេទ​ឆ្លុះ​ពន្លឺ រួច​ផាត់​ថ្ពាល់​ម្តងទៀត ដោយ​ម្សៅ​ហុយ ។​
​គួររំឭកថា ម្សៅ​ផាត់​ថ្ពាល់​ប្រភេទ​ក្រែ​ម នឹងធ្វើ​ឱ្យ​ជាប់​នៅលើ​ផ្ទៃមុខ​បានយូរ​ពេញ​មួយថ្ងៃ ប៉ុន្តែ​គួរប្រើ​ម្សៅ​ហុយ​ជាមួយ​ដែរ ដើម្បី​ជា​ជំនួយ​ដល់​គ្នា ។​

ស្អាត​ភ្លាមៗ ដោយ​តិច​និក​ប្រើ​គ្រឿងសម្អាង ៥ យ៉ាង​

ស្អាត​ភ្លាមៗ ដោយ​តិច​និក​ប្រើ​គ្រឿងសម្អាង ៥ យ៉ាង​

​ម៉ា​ស្កា​រ៉ា តែមួយ​ក៏បាន​
​នៅពេល​ប្រញាប់ ប្រហែលជា​អ្នក​គ្មាន​ពេល​តែង​ពណ៌​ឱ្យ​ត្របកភ្នែក ឬ គូស​រឹម​ភ្នែក ដោយ​ទឹកខ្មៅ​នោះទេ អ្នក​អាច​ប្រើ​ត្រឹមតែ​ម៉ា​ស្កា​រ៉ា ១ ដើម ជាការ​គ្រប់គ្រាន់ ដែល​ជួយ​បង្កើន​កម្រាស់​ដល់​រោមភ្នែក​ទាំងសងខាង​រប​ស់​អ្នក នឹង​ធ្វើឱ្យ​កែវភ្នែក​របស់​អ្នក​មើលទៅ​មុត​ថ្លា​ជាង​មុន ។ សូម​ណែនាំ​ឱ្យប្រើ​ម៉ា​ស្កា​រ៉ា​ពណ៌​ខ្មៅ នឹង​ជួយ​បង្កើន​ភាពលេច​ធ្លោ​ដល់​កែវភ្នែក​បានល្អ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​សក់​ពណ៌​ត្នោត គួរ​ជ្រើស​ម៉ា​ស្កា​រ៉ា​ពណ៌​ត្នោត​ដែរ នឹង​ធ្វើឱ្យ​លេចធ្លោ​ជាង ។​

ស្អាត​ភ្លាមៗ ដោយ​តិច​និក​ប្រើ​គ្រឿងសម្អាង ៥ យ៉ាង​

ស្អាត​ភ្លាមៗ ដោយ​តិច​និក​ប្រើ​គ្រឿងសម្អាង ៥ យ៉ាង​

 

​បបូរមាត់​ទ្រលុកទ្រលន់ ដោយ​ក្រែ​មរ​លោងៈ​
​មុននឹង​លាប​ក្រែ​មរ​លោង គួរ​លាប​ក្រែ​ម​ថែ​ស្បែក​បបូរមាត់ (Lip Balm) នៅលើ​បបូរមាត់​របស់​អ្នក​ជាមុនសិន រួច​ផាត់ម្សៅ​ហុយ​ពីលើ​បន្តិចបន្តួច ។ តិច​និក​នេះ នឹង​ជួយ​ឱ្យ​ក្រែ​មរ​លោង (Lip Gloss) ជាប់​បានយូរ ជួយ​ឱ្យ​បបូរមាត់​របស់​អ្នក​មើលទៅ​ទ្រលុកទ្រលន់​ល្អ ពណ៌​ផ្កាឈូក​ព្រឿងៗ​ពេញ​មួយថ្ងៃ ៕

ស្អាត​ភ្លាមៗ ដោយ​តិច​និក​ប្រើ​គ្រឿងសម្អាង ៥ យ៉ាង​       ស្អាត​ភ្លាមៗ ដោយ​តិច​និក​ប្រើ​គ្រឿងសម្អាង ៥ យ៉ាង​

  • ស្អាត​ភ្លាមៗ ដោយ​តិច​និក​ប្រើ​គ្រឿងសម្អាង ៥ យ៉ាង​已关闭评论
  • 89 views
  • Hide Sidebar
    A+
Publish on:2016/01/03  Category:សម្រស់