តោ​ខៀវ​ Chelsea អាច​ខាំ​ឥន្ទ្រី​ Crystal បាន​អត់​យប់​នេះ?


តោ​ខៀវ​ Chelsea អាច​ខាំ​ឥន្ទ្រី​ Crystal បាន​អត់​យប់​នេះ?

ក្រុម​​តោ​ខៀវ​ Chelsea នឹង​ធ្វើ​ដំណើរ​ទៅ​កីឡដ្ឋាន​ Selhurst Park ដើម្បី​សង​សឹង​ក្រុម​ឥន្ទ្រី​ Crystal Palace ​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​​២០ នា​វេលា​ម៉ោង​​០៨:៣០​នាទី​យប់​នេះ។

 

តោ​ខៀវ​ Chelsea អាច​ខាំ​ឥន្ទ្រី​ Crystal បាន​អត់​យប់​នេះ?

 

​​ប្រវត្តិ​ជួប​គ្នា៖

 

​- កាល​ជួប​គ្នា​ដើម​រដូវ​កាល​ Crystal ​បាន​បំបាក់​ Chelsea ២-១ នៅ​ Stamford Bridge។

​- បើ Crystal ​​​ឈ្នះ​យប់​នេះ​ទៀត ពួកគេ​នឹង​បំបែក​កំណត់ត្រា​ឈ្នះ​ Chelsea ទាំង​២​ជើង​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​ក្នុង​លីក។

– Chelsea ​ធ្លាប់​ឈ្នះ​ Crystal ៩​ដង​នៅ​ Premier League ហើយ​​មាន​តែ​ Manchester United និង​ Arsenal ប៉ុណ្ណោះ​ ដែល​ធ្លាប់​ឈ្នះ​ Crystal​ ​ច្រើន​ជាង​គេ​ដល់​ទៅ​១០​ដង។

– Crystal មិន​ដែល​ឈ្នះ​ទេ ក្នុង​ការ​ប្រកួត​ដំបូង​នៅ​ឆ្នាំ​ថ្មី​នៅ​ Premier League (ស្មើ​២ ចាញ់​៤)។ រីឯ​ Chelsea វិញ ​៧​ប្រកួត​ក្រៅ​ផ្ទះ​ចុង​ក្រោយ​នេះ​ មិន​ដែល​ឈ្នះ​ទេ (ស្មើ​៣ ចាញ់​៤)។

 

​ជើង​កីឡាករ៖

 

តោ​ខៀវ​ Chelsea អាច​ខាំ​ឥន្ទ្រី​ Crystal បាន​អត់​យប់​នេះ?

 

​ម្ចាស់​ផ្ទះ​ Crystal នឹង​អវត្តមាន​ច្រើន​ដូច​ជា Yohan Cabaye ​ជាប់​ពិន័យ, Yannick Bolasie, Connor Wickham, Bakary Sako និង​ Dwight Gayle របួស​ទាំង​អស់។ ដូច្នេះ​១១​នាក់​ដំបូង​​អាច​ជា៖ Hennessey; Ward, Dann, Delaney, Souare; Ledley, McArthur; Zaha, Lee, Puncheon; Chamakh។

 

តោ​ខៀវ​ Chelsea អាច​ខាំ​ឥន្ទ្រី​ Crystal បាន​អត់​យប់​នេះ?

 

​ចំណែក​ឯ​ក្រុម​ភ្ញៀវ​ Chelsea វិញ ​ខ្សែ​ប្រយុទ្ធ​ Diego Costa ​ត្រឡប់​ពី​ការ​ពិន័យ​វិញ​ហើយ​ Gary Cahill ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ ដោយ​សង្ស័យ​របួស​ក​ជើង ខណៈ​ដែល​ Loic Remy ​សង្ឃឹម​អាច​លេង​៥០% ប៉ុន្តែ​ Radamel Falcao ​នឹង​អវត្តមាន​ទៀត។ ​ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​ភ្ញៀវ​ អាច​ជា៖ Courtois; Ivanovic, Zouma, Terry, Azpilicueta; Fabregas, Matic, Willian, Oscar, Hazard; Costa។

 

​ព្យាករណ៍​គូ​នេះ​គឺ៖ Crystal Palace ១-១ Chelsea, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc | sportmole