ហេតុអ្វី នី មុនីនាថ មិន​ទទួលស្គាល់ថា​ខ្លួន​មាន​គូ​ដណ្តឹង ​?

តារា​សម្តែង​លំដាប់​ជួរមុខ ពូកែ​បង្ហូរទឹកភ្នែក នី មុនីនាថ ហាក់​នៅតែ​ចង់​លាក់បាំង​ពី​រឿងរ៉ាវ​ជីវិត​គូ​របស់ខ្លួន បើទោះបី​បែកធ្លាយ​រូបថត​ភ្ជាប់ពាក្យ​យ៉ាង ច្បាស់​ក្រឡែត​ជាមួយ​បុរស​អណិកជន​ខ្មែរ​នៅ​អាមេរិក​ម្នាក់ ដែល​គេ​ស្គាល់​ឈ្មោះថា សូ​ឡាំង នោះ​ហើយ​ក៏ដោយ ក៏​នាង​នៅតែ​បដិសេធ​ឡែៗ​ថា​នាង​មិនបាន​ភ្ជាប់ពាក្យ​ដែរ​។​

ហេតុអ្វី នី មុនីនាថ មិន​ទទួលស្គាល់ថា​ខ្លួន​មាន​គូ​ដណ្តឹង ​?

​មុននឹង​លេច​ធ្លាយ​រូបថត​ភ្ជាប់ពាក្យ​ជាមួយ​បុរស​សង្ហា​ម្នាក់នេះ កន្លងមក មុនីនាថ ក៏​ធ្លាប់​លេចឮ​ព័ត៌មាន​ចំណង​ស្នេហ៍​ជាមួយ​បុរស​ផ្សេងៗ​ជាច្រើន​នាក់​មកហើយ គឺមាន​ដូចជា ជាមួយ​លោក ឈុន សុវណ្ណ​ភក្តី ដែលជា​ថៅកែ ផលិតកម្ម BKS លោក សាយ សឿ​រ៉ា ដែលជា​តារា​សម្តែង​រួម​អាជីព និង ជាមួយ​បុរស​ពោះម៉ាយ អណិកជនអាមេរិក កែវ កុសល ជាដើម​។

ហេតុអ្វី នី មុនីនាថ មិន​ទទួលស្គាល់ថា​ខ្លួន​មាន​គូ​ដណ្តឹង ​?

ប៉ុន្តែ​កន្លងមក តារា​សម្តែង​ដែលជា​ប់​ពានរង្វាន់​ជាតា​រាទឹក​ភ្នែក​រូបនេះ មិនដែល ទទួលស្គាល់ថា នាង​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​នរណាម្នាក់​នោះឡើយ​។ទោះបីជា​យ៉ាងណា បើទោះបីជា​នាង​មិន​ព្រម​ទទួលស្គាល់ថា​នាង​មាន​គូ​ដណ្តឹង​ប្រចាំជីវិត​ក៏ដោយ ក៏​អ្នក​ម្តាយ របស់​តារា​ស្រី​រូបនេះ បាន​ចេញមុខ​បកស្រាយ​ហើយ​ថា មុនីនាថ ពិតជា​បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក សូ​ឡាំង ដែលជា​អណិកជន​ពិតមែន ហើយ​គ្រោង​នឹង​ចូល​រោងការ​ជាមួយគ្នា​នៅក្នុង​ឆ្នាំ ២០១៦ ទៀតផង​។​

ហេតុអ្វី នី មុនីនាថ មិន​ទទួលស្គាល់ថា​ខ្លួន​មាន​គូ​ដណ្តឹង ​?

​ចំណែក​ការបដិសេធ​របស់ មុនីនាថ ដែល​ហាក់ជា​ចម្លើយ​មិន​សម​ទំនង​នោះ គឺអាច​មកពី​នាង​ខ្លាច​បាត់បង់​​ប្រជាប្រិយភាព​មុន​ថ្ងៃ​ចូល​រោងការ ឬក៏​អាច​ថា​នាង​មានការ​បារម្ភ​ខ្លាច​ស្នេហ៍​មិន​សមបំណង​ហើយ​បាក់បែក​​កណ្តាល​ទី​ក៏​ថា​បាន ព្រោះ​បើទោះបី​ភ្ជាប់ពាក្យ​ហើយក៏​ដោយ ក៏​មិន​ប្រាកដថា​បានរួម​រស់​ជាមួយគ្នា​បើសិនជា មាន​ហេតុភេទ​មិន​សមប្រកប​ណាមួយ​កើតឡើង​នោះ ដូច្នេះហើយ​បានជា​នាង​ចង់​បន្ត​លាក់បាំង​ពី​រឿងនេះ​រហូត​ដល់​ថ្ងៃ​ដែល​នាង​ចូល​រោងការ​តែម្តងទៅ​ ៕ ភូមិន្ទ​