វាគ្មិន​ជាតិ និង​អន្តរជាតិ​៦០​រូប នឹង​ចែក​ពិសោធន៍​នៅ​«​សន្និបាត​បញ្ញវន្ត​ពិភពលោក​»

​សន្និបាត​បញ្ញវន្ត​ពិភពលោក (Global Alumni Convention) លើក​ទី​២​កាន់តែ​ខិតចូល​មកដល់​ហើយ​។ idp Education ប្រចាំ​ប្រទេស​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​ជួបជុំ​អតីត​និស្សិត​ខ្មែរ​ដែល​បញ្ចប់​ការសិក្សា​ពី​បរទេស និង​ពី​កម្ពុជា នៅ​ថ្ងៃទី​២៩ និង​ទី​៣០ ខែមករា​នេះ នៅ​សណ្ឋាគារ Intercontinental​។ ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​ត្រូវ​បង់ថ្លៃ​។ អ្នក​ចុះ​បាន​មុន កាន់តែ​ចំណាយ​តិច​។​

​វា​គិ្ម​ន​ជា​ជនជាតិខ្មែរ និង​បរទេស ប្រមាណ​៦០​រូប មកពី​ប្រទេស​ជឿនលឿន​ជាច្រើន​នឹងមាន​វត្តមាន ចែករំលែក​ពិសោធន៍​ក្នុង​វិស័យ​ធុរកិច្ច ជំនាញ​អប់រំ សុខាភិបាល និង​ជំនាញ​ជាច្រើន​ទៀត​នៅក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​២ នៅ​ចុង​ខែម​ករានេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ម៉ៅ ស្រេង នាយក idp Education ប្រចាំ​ប្រទេស​កម្ពុជា​។​
វាគ្មិន​ជាតិ និង​អន្តរជាតិ​៦០​រូប នឹង​ចែក​ពិសោធន៍​នៅ​«​សន្និបាត​បញ្ញវន្ត​ពិភពលោក​»

​វាគ្មិន​សំខាន់ៗ​នៃ​សន្និបាត​ដែលជា​មន្ត្រីជាន់ខ្ពស់​រដ្ឋា​ភិ​បាល ដូចជា​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួង​អប់រំ ហង់ ជួន ណា​រ៉ុ​ន លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​ក្រសួងការបរទេស​។ ក៏មាន​វាគ្មិន​ល្បីៗ​ជាច្រើន​ទៀត​ដែល​មកពី​វិស័យ​ឯកជន និង​ជា​ប្រធាន​សមាគមនិស្សិត​នៃ​បណ្តា​ប្រទេស​ដែលមាន​វិស័យ​អប់រំ​ជឿនលឿន​។​

​សន្និបាត​បញ្ញវន្ត​ពិភពលោក​នេះ នឹងត្រូវ​ចូលរួម​ដោយ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅក្នុង​ប្រទេស​កម្ពុជា អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា ចក្រភព​អង់គ្លេស ណូ​វែ​ល​ហ្សេ​ឡង់ បារាំង រុស្ស៊ី កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហ​បុរី រួមទាំង​តំណាង​ស្ថានទូត​នៃ​ប្រទេស​ទាំងនេះ​ទៀតផង​។​
វាគ្មិន​ជាតិ និង​អន្តរជាតិ​៦០​រូប នឹង​ចែក​ពិសោធន៍​នៅ​«​សន្និបាត​បញ្ញវន្ត​ពិភពលោក​»

​សម្រាប់​លោក ម៉ៅ ស្រេង ដែលជា​អ្នករៀបចំ​ព្រឹត្តិការណ៍​ជួបជុំ​បញ្ញវន្ត​នេះ ការដែល​អាចមាន​ពិធី​សន្និបាត​បញ្ញវន្ត​ពិភពលោក​នេះ​បាន វា​បានបង្ហាញ​ពី​សក្តានុពល​មួយ​ដែលថា កម្ពុ​ជាមាន​ធនធានមនុស្ស​ច្រើន​ក្នុង​រយៈពេល​នៃ​ការកសាង​ប្រទេស​៣០​ឆ្នាំនេះ ទាំង​ធនធានមនុស្ស​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​។ លោក​បន្តថា ការជួបជុំ​នេះ ជា​មធ្យោបាយ​មួយ​ដែល​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ជំនាញ​របស់​ពួកគេ​ដែល​ពួកគេ​បានបញ្ចប់​នៅ​បរទេស និង​កម្ពុជា​នោះ កាន់តែ​ប្រសើរឡើង​។​

​ដើម្បី​ចូលរួម​ក្នុង​សន្និបាត​នេះ គេ​ត្រូវ​ចុះឈ្មោះ​តាមរយៈ​គេហទំព័រ។​

​ការចុះឈ្មោះ​ពីថ្ងៃ​ទី ១​ខែមករា​ដល់​ថ្ងៃទី ២៨​ខែមករា មានតម្លៃ ៩០ ដុល្លារ រីឯ​ការចុះឈ្មោះ​ថ្ងៃ​ប្រារព្ធ​កម្មវិធី​នៅ​ថ្ងៃទី​២៩ និង​៣០ ខែមករា មានតម្លៃ ១០០ ដុល្លារ​៕