អនុវត្តន៍​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ពីរ​ថ្ងៃ ប៉ូលិស​ផាកពិន័យ ​បាន​ជាង​ ៧៦​លាន​រៀល

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍ ​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា យាន​យាន្ត​ដែល​ល្មើសច្បាប់​នេះ មាន​រថយន្ត​៣.៨៣៦​គ្រឿង ម៉ូតូ​៤.១២៧​គ្រឿង​។

ការ​ផាកពិន័យ​លើ ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ ​បាន​ចំនួន​រហូត​ដល់​ជាង​៧៦​លាន​រៀល ។ ផាកពិន័យ​ពី​រថយន្ត​បាន​ជាង​៤០​លាន​រៀល និង​ផាកពិន័យ​ពី​ម៉ូតូ​បាន​ជាង ​៣៥​លាន​រៀល ក្នុង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នោះ នគរបាល​បាន​រឹត​បន្តឹង​ លើ​ការ​ផាកពិន័យ​អ្នកបើកបរ​ម៉ូតូ និង​ឡាន​ចាប់ពី​ទាប​បំផុត​១៥.០០០​រៀល រហូត​ដល់​១២៥.០០០​រៀល ។

ការ​ពិន័យ​នោះ ដូច​ជា មិន​ពាក់មួក​សុវត្ថិភាព​ពេល​បើកបរ និង​ជិះ​ម៉ូតូ​, ម៉ូតូ​មិន​មាន​កញ្ចក់​មើល​ក្រោយ​, បើកបរ​ឡាន​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព និង​មិន​មាន​ភ្ជាប់​ឯកសារ​ដើម​តាម​ខ្លួន​ជាដើម ។ ចំពោះ​អ្នកបើកបរ​យានយន្ត​ទាំង​ម៉ូ​តូ និង​បើករថយន្ត​ដែល​មិន​ទាន់​មាន​ប័ណ្ណបើកបរ គឺ​នគរបាល​មិន​ទាន់​ផាកពិន័យ​នៅឡើយ​ទេ ។

អនុវត្តន៍​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ពីរ​ថ្ងៃ ប៉ូលិស​ផាកពិន័យ ​បាន​ជាង​ ៧៦​លាន​រៀល

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត