​ប៉េអឹម​​ខេត្ត​​​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចែកចាយនិង​ជួញដូរ​​ថ្នាំ​ញៀន​​១០​នាក់​​​ទៅ​សាលាដំបូង​ខេត្ត​

ខេត្តសៀមរាប​ ៖​ ​​កម្លាំង​ចម្រុះកងរាជអាវុធហត្ថ​ខេត្ត ​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​ និង​ប្រើប្រាស់គ្រឿងញៀនយ៉ាង​សកម្ម ​​ឈាន​​ទៅ​​ឃាត់ខ្លួន​​ជនសង្ស័យ​ចំនួន​១០​នាក់​​ជា​បន្ត​បន្ទាប់ និង​​ដក​ហូត​បាន​វត្ថុ​តាង​មួយ​ចំនួននាំ​យក​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តដើម្បី​សួរនាំ ​​កាល​ពី​​វេលា​ម៉ោង​៩​និង​៣០​យប់​ថ្ងៃ​ទី​២ ​មក​រា ២០១៦ ស្ថិត​នៅ​៣​កន្លែង​ផ្សេង​គ្នា ​ភូមិ​វាល សង្កាត់​គោក​ចក ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​​​សៀម​រាប ​ខណៈ​ពួក​គេ​កំពុង​ចែកចាយ​តាម​ផ្លូវ​សាធារណៈ​ និង​នៅ​តាម​ផ្ទះ ។

លោក​អនុ​សេនីយ៍ ធា​វ ច័ន្ទ​តារា នាយការិយាល័យ​កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ ​​បាន​ឱ្យ​ដឹង​ថា យុវជន​សង្ស័យ​ទាំង​១០​នាក់ មាន​ ​១/​ឈ្មោះ សុខ គង់​រតនៈ ហៅ​គង់ ​​អាយុ​១៨​ឆ្នាំ​ ​ជា​សិស្ស​​ រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ​​២/​ឈ្មោះ ឈុ​ន ផ​ល្លី ហៅ​ជ្រុ​ញ ​អាយុ​១៦​ឆ្នាំ ​មុខរបរ​ដឹក​ហ្គា​ស មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ​​៣/​ឈ្មោះ ឯក ចាន់​សា​វ៉េ​ទ ​​អាយុ​៥៣​ឆ្នាំ​ (​ម្ចាស់ផ្ទះ) ​មុខរបរ​លក់​ហ្គា​ស រស់នៅ​ភូមិ​វាល សង្កាត់​គោក​ចក ​​៤/ឈ្មោះ យ៉ា​ន់ គង់​ពុធ​រាជ​សី អាយុ​១៨​ឆ្នាំ​មុខរបរ​ដឹក​ហ្គា​ស ​មាន​ដាវ​កាប់​តដៃ​ជាមួយ​សមត្ថកិច្ច ស្នាក់​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ​​៥/​ឈ្មោះ ផង់ សុ​ផ​ន ហៅ​វង់ ​​អាយុ​២០​ឆ្នាំ​ ​រស់នៅ​ភូមិ​គោក​ដូង សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ​៦/​ឈ្មោះ ហួ​ន ពៅ ​​អាយុ​២៣​ឆ្នាំ​ ​ជាជាងសំណង់ ស្នាក់​នៅ​ភូមិ​គោក​ប្ញ​ស្សី ឃុំ​កែវ​ពណ៌ ស្រុក​ពួក ​​៧/​ឈ្មោះ ជីវ សេង​ឃាង ​​អាយុ​២៩​ឆ្នាំ ​​រស់នៅ​ភូមិ​ដក​ពោធិ សង្កាត់​ស្ល​ក្រាម ​៨/​ឈ្មោះ ខុ​ង សុធា ​អាយុ​២៥​ឆ្នាំ​ ​ជា​អ្នក​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​ព្រៃ​ចាស់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​ ៩/​ឈ្មោះ ឡាយ គឹ​ម​លី ​​អាយុ​៣៥​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ​និង​​១០/​ឈ្មោះ ឈឿ​ន ចំ​រ៉ុ​ង ​​អាយុ​២២​ឆ្នាំ ​ស្នាក់​នៅ​ភូមិ​ព្រែក​ស្រ​ម៉ោ​ល ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ​។

​ចំណែក​វត្ថុ​តាង​ដែល​ដកហូត​​​បាន​ រួម​មាន​​ ដាវ​សាមូរ៉ៃ​​៥​ ​ស្នារ​តេស១​ កាំបិត៣​ ​ទូរស័ព្ទ​​​១០​ ​ថ្នាំ​ញៀន​៤​កញ្ចប់ ​​ឧបករណ៍​វេច​ខ្ចប់​​សម្រាប់​លក់​ និង​ប្រើប្រាស់​មួយ​ចំនួន​ធំ​ ។​​

ជន​សង្ស័យ​ទាំង​១០នាក់​ខាង​លើ ត្រូវ​បាន​​​កងរាជអាវុធហត្ថ​ខេត្ត​​កសាង​សំណុំរឿងបញ្ជូន​​ទៅ​​សាលា​ដំបូង​ខេត្ត​​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី ​៕​​