Devid De Gea ចង់​ក្លាយជា​អ្នកចាំទី​ដ៏​ឆ្នើម​បំផុត​នៅ​លើ​ពិភពលោក

Devid De Gea អ្នកចាំទី​ក្លិប Man  Utd ទទួលស្គាល់​ថា លោក​ពិតជា​ចង់​ក្លាយជា​អ្នកចាំទី​ឆ្នើម​បំផុត​នៅ​លើ​ពិភពលោក ខណៈ​អ្នកចាំទី​ជនជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​បង្កើត​ឯតទគ្គ​កម្ម​មិន​ឱ្យ​គ្រាប់​បាល់​ចូល​ទី​ក្នុង​រដូវ​កាល​នេះ​ចំនួន​៧​លើក  និង​សង្ឃឹមថា នឹង​បង្កើត​ស្ថិតិ​ឱ្យ​បាន​ច្រើន​ជាង​នេះ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

អ្នកចាំទី​ដៃ​ស្អិត​រូប​នេះ​បាន​បញ្ជាក់​ដូច្នេះ​ថា​៖«​មហិច្ឆតា​របស់ខ្ញុំ​គឺ​ចង់​ក្លាយជា​អ្នកចាំទី​ល្អ​បំផុត​នៅ​លើ​ពិភពលោក ។ ខ្ញុំ​ព្យាយាម​ហ្វឹកហាត់ ខ្លាំង​ណាស់​ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ​នោះ​។ ប្រាកដ​ណាស់ វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ព្រោះ​បច្ចុប្បន្ន​មាន​អ្នកចាំទី​ពូកែ​ជា​ច្រើន​រូប ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់ពី​លទ្ធភាព​» ៕