​យុវជន​ម្នាក់​​ជិះ​ម៉ូតូ​គេច​​​ម៉ូតូ​មួយ​គ្រឿង​​ជិះ​ឆ្លង​ផ្លូវ​​ជ្រុល​ទៅ​​​បុក​ខឿន​ថ្ម​​​​ដួលបោក​ក្បាល​ស្លាប់

​រាជ​ធានី​ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​​ជិះ​ម៉ូតូ​គេច​​​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​បើក​ឆ្លងផ្លូវ​​ក៏​​ជ្រុ​ល​​ទៅ​បុក​ខឿន​កណ្តាល​ទ្រូងផ្លូវ​បណ្តាលឱ្យ​​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​​នឹង​កន្លែង​កើត​ហេតុ​បង្ក​ភ្ញាក់​ផ្អើ​ល​​កាលពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​​ថ្ងៃ​ទី​២ ​មក​រា ​២០១៥​ នៅ​ចំណុច​ផ្លូវ​វ៉េ​ង​ស្រេង​កែង​ផ្លូវលំ​ ភូមិ​ជ្រៃ​កោង​ សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

សព​យុវជន​​​ឈ្មោះ ​ឃុន វុ​ទ្ធី អាយុ​២៤​ឆ្នាំ​​ ជា​​បុគ្គលិក​សណ្ឋាគារ​​មួយ​ ​ស្នាក់​នៅ​ភូមិ​ឫស្សី​១ ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​​ មានស្រុក​កំណើត​ភូមិ​ខ្លុយ​កើត ​ឃុំ​ស្រ​យ៉ូ​វ​ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ ​។

​សាក្សី​នៅ​កន្លែង​កើត​​ហេតុ​បាន​​ឱ្យ​ដឹង​ថា ​មុន​កើតហេតុ​ ​គេ​ឃើញ​​យុវជន​ខាងលើ​បើក​ម៉ូតូ​សង់​សេ​១២៥ ​ព​ណ៌ខ្មៅ​ ស៊េរី​២០០៧ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1P-9447 ម្នាក់ឯង​ក្នុងល្បឿន​លឿន​ ពី​លិចទៅ​កើត ​​លុះ​​មក​ដល់​ចំណុច​កើតហេតុ​​​បាន​​​គេច​​ម៉ូតូ​មួយ​គ្រឿងទៀត​​មិន​ចាំ​ម៉ាក​ដែល​បើក​ឆ្លងផ្លូវ​ក៏​​​ជ្រុល​ទៅ​បុក​ចំ​ខឿន​ថ្ម​កណ្តាល​ទ្រូងផ្លូវ​​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​ ។

​ក្រោយ​កើតហេតុ​ សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ​ដោយឡែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​​រក្សារ​ទុក​នៅ​​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រង់​ចាំ​សាច់ញាតិមក​ទទួល​ពេល​ក្រោយ​​ ៕