មន្ត្រី​នគរបាល​ចុះ​អប់រំ​អ្នកលេង​ភ្នាល់​កីឡាប្រដាល់​តាម​ទូរ​ទស្ស​ន៍ជិត​៥០​​នាក់

​ខេត្ត​បន្ទា​យ​មាន​ជ័យ​ ៖​ ​​កម្លាំងនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​​​ខេត្ត ​សហការ​ជាមួយ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ចុះ​​អប់រំ​អ្នកលេង​ភ្នាល់​កីឡា​ប្រដាល់​តាម​កញ្ចក់​ទូរ​ទស្ស​ន៍ជិត​៥០នាក់​ កាល​ពី​​រសៀល​ថ្ងៃ​ទី​៣​ មក​រា ២០១៦​ ​នៅ​ភូមិ​បា​លិ​លេ​យ្យ១​ ​សង្កាត់​ប៉ោយ​ប៉ែ​ត​ ​ក្រុង​ប៉ោយ​ប៉ែ​ត ​។

ហាង​បញ្ចាំង​កីឡាប្រដាល់​តាម​កញ្ចក់​ទូរ​ទស្សន៍​ដែល​​សមត្ថកិច្ច​ចុះ​អប់រំ​មាន​ម្ចាស់​ឈ្មោះ​ តាំង​ លី​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ ​។ ​ចំណែក​មនុស្ស​ជិត៥០​​នាក់​ត្រូវ​បាន​សមត្ថកិច្ច​សួរនាំ​នៅ​នឹង​កន្លែង ​និង​មាន​ម៉ូតូ​ជិត​២០​គ្រឿង​ផង​ដែរ ​។

ប្រតិបត្តិការ​ចុះ​អប់រំ​នេះ​ដឹកនាំ​ដោយ​លោក​ ម៉ុ​ល ​សុ​ភេទ​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​​ខេត្ត​​ ទោះបី​ជា​យ៉ាងណា​​ក៏​​ដោយ​ ក៏​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ​អ្នក​ចូល​លេង ​និង​ម្ចាស់​ហាង​ឲ្យ​បញ្ឈប់​តែ​ប៉ុណ្ណោះ​ បន្ទាប់​មក​អនុញ្ញាត​ឲ្យ​ពួក​គាត់​​វិល​ត្រឡប់​ទៅ​វិញ​រៀងខ្លួន​ៗ ​ហើយ​ម្ចាស់​ហាង​ត្រូវ​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​បើក​តទៅ​ទៀត ​។

ជុំវិញ​ករណី​ខាងលើ​ ​ត្រូវ​បាន​​​​អ្នក​ឃើញ​ហេតុ​ការណ៍​នាំ​គ្នា​រិះគន់​ថា ​ហេតុអ្វីក៏​​សមត្ថកិច្ច​មិន​នាំ​គ្នា​ទៅ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​​ដែល​​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​​​ក្បែរ​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ដែល​ទីនោះ​អ្នកលេង​សុទ្ធតែ​ជា​ខ្មែរ​ដូច​ហែ​កឋិន​អីចឹងផង ​៕ ​