ឥស្សរជន និង មនុស្ស​ល្បីៗ ១០ រូប ​លាចាក​លោក​ក្នុង​ឆ្នាំ ២០១៥

​ឆ្នាំ ២០១៥ បានផ្តល់​រឿងរ៉ាវ​បទពិសោធ​យ៉ាងច្រើន​ដល់​មនុស្ស​គ្រប់ៗ​គ្នា ។ យើង​ដឹង​ច្បាស់​ថា ជីវិត​សង្ខារ​មនុស្ស​មិន​ទៀង មាន​ឈឺ​មាន​ជា មាន​កើតមាន​ស្លាប់ និង មិនអាច​ដឹង​ពី​ពេលណា យើង​នឹងត្រូវ​ចាកចោល​ពីលើ​លោក​នេះ​ទេ ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៥ កន្លងទៅនេះ មាន​មនុស្ស​ល្បីៗ និង គួរ​ឲ្យ​កោតសរសើរ​ជាច្រើន​បាន​លាចាក​លោក​នេះ​ដូចជា​តារា និង ឥស្សរជន​មួយចំនួន​នៅលើ​ពិភពលោក ។ ខាងក្រោម​នេះ ជា​មនុស្ស​មាន​ប្រជាប្រិយភាព​គួរសម​នៅលើ​បណ្តា​ប្រទេស​នានា ដែល​បាន​លាចាក​លោក​នេះ​ទៅ ក្នុង​ឆ្នាំ ២០១៥ ៖

១-​តារាចម្រៀង​ប៉ុ​ម​ប្រទេស​ចិន​ដ៏​ល្បី Yao Beina បាន​ស្លាប់​ដោយ​ជំងឺមហារីក​សុដន់​កាលពី​ថ្ងៃទី ១៦ ខែមករា ក្នុង​វ័យ ៣៣ ឆ្នាំ ។​

ឥស្សរជន និង មនុស្ស​ល្បីៗ ១០ រូប ​លាចាក​លោក​ក្នុង​ឆ្នាំ ២០១៥

២-​តារា​សម្តែង​ហូលីវូដ​ដ៏​ល្បី Leonard Nimoy បាន​ស្លាប់​នៅ​ថ្ងៃទី ២៧ ខែកុម្ភៈ នៅ Los Angeles ក្នុង​វ័យ ៨៣ ឆ្នាំ ។​

ឥស្សរជន និង មនុស្ស​ល្បីៗ ១០ រូប ​លាចាក​លោក​ក្នុង​ឆ្នាំ ២០១៥

៣-​នាយករដ្ឋមន្ត្រី​ដំបូង​គេ ឬ បិតា​របស់​ប្រទេស​សិង្ហ​បុរី លោក Lee Kuan Yew បាន​លាចាក​លោក​ក្នុង​វ័យ ៩១ ឆ្នាំ​នៅ​ថ្ងៃទី ២៣ ខែមីនា ។​

ឥស្សរជន និង មនុស្ស​ល្បីៗ ១០ រូប ​លាចាក​លោក​ក្នុង​ឆ្នាំ ២០១៥

៤-​តន្ត្រីករ​ដ៏​ឆ្នើម ធ្លាប់​ទទួលពាន​រង្វាន់​ជាច្រើន លោក B.B. King បាន​លាចាក​លោក​កាលពី​ថ្ងៃទី ១៤ ខែឧសភា ក្នុង​វ័យ ៨៩ ឆ្នាំ ។​

ឥស្សរជន និង មនុស្ស​ល្បីៗ ១០ រូប ​លាចាក​លោក​ក្នុង​ឆ្នាំ ២០១៥

៥-​តារា​ហូលីវូដ​ដ៏​មាន​ប្រជាប្រិយភាព និង មាន​បទពិសោធ​យ៉ាងច្រើន លោក Christopher Lee បានទទួល​មរណភាព​ក្នុង​វ័យ ៩៣ ឆ្នាំ កាលពី​ថ្ងៃទី ៧ ខែមិថុនា ។​

ឥស្សរជន និង មនុស្ស​ល្បីៗ ១០ រូប ​លាចាក​លោក​ក្នុង​ឆ្នាំ ២០១៥

៦-​លោក Satoru Iwata ម្ចាស់​ផលិតកម្ម​ហ្គេម Nintendo ដ៏​ល្បី​បាន​ស្លាប់​ដោយ​ជំងឺ​មហា​រី​ក្នុង​វ័យ ៥៥ ឆ្នាំ នៅ​ថ្ងៃទី ១១ ខែកក្កដា ។​

ឥស្សរជន និង មនុស្ស​ល្បីៗ ១០ រូប ​លាចាក​លោក​ក្នុង​ឆ្នាំ ២០១៥

៧-​លោក Julian Bond មេដឹកនាំ​សិទ្ធិមនុស្ស​នៅ​សហរដ្ឋអាមេរិក​បាន​ស្លាប់​កាលពី​ថ្ងៃទី ១៥ ខែសីហា ក្នុង​វ័យ ៧៥ ឆ្នាំ ។​

ឥស្សរជន និង មនុស្ស​ល្បីៗ ១០ រូប ​លាចាក​លោក​ក្នុង​ឆ្នាំ ២០១៥

៨-​កីឡាករ Baseball អាមេរិក​ដ៏​ល្បី​លាចាក​លោក​កាលពី​ថ្ងៃទី ២២ ខែកញ្ញា​ក្នុង​វ័យ ៩០ ឆ្នាំ ។​

ឥស្សរជន និង មនុស្ស​ល្បីៗ ១០ រូប ​លាចាក​លោក​ក្នុង​ឆ្នាំ ២០១៥

៩-​អតីត​អធិបតី​អាល្លឺម៉ង់​ខាងលិច លោក Helmut Schmidt បានទទួល​មរណភាព​នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ក្នុង​វ័យ ៩៦ ឆ្នាំ ។​

ឥស្សរជន និង មនុស្ស​ល្បីៗ ១០ រូប ​លាចាក​លោក​ក្នុង​ឆ្នាំ ២០១៥

១០-​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Kim Young-Sam បាន​លាចាក​លោក​កាលពី​ថ្ងៃទី ២២ ខែ​វិច្ចិកា ក្នុង​វ័យ ៨៧ ឆ្នាំ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ ស៊ី​ស៊ី​ធី​វី​)

ឥស្សរជន និង មនុស្ស​ល្បីៗ ១០ រូប ​លាចាក​លោក​ក្នុង​ឆ្នាំ ២០១៥