ទារក​កើត​បាន ២ អាទិត្យ​

ទារក​កើត​បាន ២ អាទិត្យ​

​ការលូតលាស់​របស់​កូន​

​ពោះ​របស់​អ្នក​ប្រហែល​ជា​ស្រស់ស្រាយ និង​ធូរស្រាល​ជាង​មុន ហើយ​កូន​របស់​អ្នក នឹង​ត្រូវការ​ពេលវេលា​ច្រើន​បន្តិច ដើម្បី​ផ្សាំ​ខ្លួន​ទៅ​នឹង​បរិយាកាស សម្លេង ការមើលឃើញ និង​អារម្មណ៍​ខាងក្រៅ​ពោះ​។ ក្នុង​ប៉ុន្មាន​សប្តាហ៍​ដំបូង​នេះ ទារក​គ្មានអ្វី​គួរ​ឲ្យ​កត់សម្គាល់ច្រើន​នោះទេ គឺមាន​តែ​គេង បៅ និង​ភ្ញាក់​តិចតួច​ប៉ុណ្ណោះ​។​

​មធ្យោបាយ​ដែល​គេ​អាច​ទាក់ទង​អ្នក​បាន មានតែ​មួយគត់ គឺ​ការ​យំ ប៉ុន្តែ អ្នក​អាច​ទាក់ទង​គេ​បាន​តាម​ដែល​អ្នក​ចង់ តាមរយៈ​ការលេង ការនិយាយ ឬ​ការប៉ះពាល់​ជាដើម​។ បើ​អ្នក​នៅ​ច្រើន ហើយ​និយាយ​ជាមួយ​គេ គេ​ងាយ​នឹង​ចងចាំ​សម្លេង និង​មុខ​របស់​អ្នក​។​

​ទារក​ប្រហែលជា​ត្រូវការ​ការ​ថ្នាក់ថ្នម ការ​បី ការយកចិត្តទុកដាក់ ការ​ម៉ាស្សា និង​ការ​យោលអង្រឹង​ជាដើម​។ គេ​ប្រហែល​ជា​បញ្ចេញ​សម្លេង “​ហា​” ពេលលឺ ឬ​ឃើញ​មុខ​អ្នក​។​

​ចំណែក​អ្នក​វិញ អារម្មណ៍​រំភើប និង​សប្បាយ​ចិត្ត​ប្រហែល​ជា​អន់ថយ​បន្តិច តែ​ត្រូវ​បន្ថែម​នូវ​ការ​អស់កម្លាំង ការព្រួយបារម្ភ និង​ការមិនសប្បាយចិត្ត​មួយចំនួន​ផង​ដែរ ពី​ព្រោះ​អ្នក​ត្រូវ​ចំណាយ​ពេលវេលា និង​ប្រាក់កាស​ច្រើន ដើម្បី​កូន​ម្នាក់នេះ​។​

​អំឡុង​ពេល​សប្តាហ៍​នេះ អ្នក​ប្រហែលជា​ត្រូវ​អស់កម្លាំង​ច្រើន ដោយ​ត្រូវ​ងើប​ឲ្យ​កូនបៅ ត្រូវ​បោក​ខោអាវ​កូន និង​សម្អាតផ្ទះ​ជាដើម​។ យ៉ាងណាមិញ ការផ្លាស់ប្តូរ​អ័រម៉ូន​ក្នុង​រាងកាយ អាច​នឹង​ធ្វើឲ្យ​អ្នក​តប់ប្រមល់ ឬ​មួរ​ម៉ៅ​ច្រើន​ផងដែរ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។