លោកបណ្ឌិត សភាចារ្យខៀវ ថវិកា ជាវាគ្មិនសំខាន់បង្ហាញ បទឧទ្ទេសនាម ស្តីពីនីតិអន្តរជាតិ និងការដោះស្រាយ ជម្លោះព្រំដែនគោក

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ សិក្ខាកាម៣៤០នាក់ នឹងចូលរួមក្នុងបទឧទ្ទេសនាម ស្តីពីនីតិអន្តរជាតិ និងការដោះស្រាយជម្លោះព្រំដែនគោក រវាងរដ្ឋនិងរដ្ឋ បញ្ហាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន នៅខេត្តព្រះវិហារ។

តាមសេចក្តីអញ្ជើញ របស់នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកបណ្ឌិតសភាចារ្យខៀវ ថវិកា  ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា នឹងទៅធ្វើបទទ្ទេសនាម ស្តីពីនីតិអន្តរជាតិ និងការដោះស្រាយ ជម្លោះព្រំដែនគោករវាង រដ្ឋ និងរដ្ឋ បញ្ហាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដោយរួមទាំងតួនាទី និងភារកិច្ច របស់កងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើង បំពេញបេសកម្មនៅតំបន់គ្មានកងទ័ពបណ្តោះអាសន្នតាម ខ្សែបន្ទាប់ព្រំដែនកម្ពុជា-ថៃ ពិសេសនៅក្នុង ដំណាកកាល នៃសមាហរណ្មកម្ម សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន និងនីតិអាស៊ានផងដែរ។

សិក្ខាកាមនគរបាលជាតិកម្ពុជា ដែលនឹងត្រូវចូលរួមស្តាប់ បទឧទ្ទេសនាម នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ មានឋានៈពីនាយនគរបាលជាតិ ឡើងទៅ។
បទឧទ្ទេសនាម នឹងរៀបចំឡើងក្រោម ការចាត់ចែង ដោយលោកឧត្តមសេនីយ៍ឯក ហ៊ូ សាគន្ធ ប្រធាននាយករដ្ឋានកណ្តាលនគរបាល ទទួលបន្ទុកកិច្ចការព្រំដែន តំណាងនាយកឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ។សិក្ខាកាមចូលរួមមាន៣៤០នាក់ ហើយពិធីនេះ នឹងធ្វើឡើងនៅទី បញ្ជាការស្រាលនគរបាល ជាតិប្រចាំភូមិភាគ៤ ក្នុងខេត្តព្រះវិហារ៕

លោកបណ្ឌិត សភាចារ្យខៀវ ថវិកា  ជាវាគ្មិនសំខាន់បង្ហាញ បទឧទ្ទេសនាម ស្តីពីនីតិអន្តរជាតិ និងការដោះស្រាយ ជម្លោះព្រំដែនគោក