មិនគួរឲ្យជឿ! កំពូលអ្នកប្រដាល់ពូកែកែង​ វង្ស ណយ បែរជាសុំចុះចាញ់ ឡុង សុវណ្ណឌឿន ក្នុងទឹកទី៣ (មានវីដេអូ)

ថ្ងៃនេះពិតជាមិនគួរឲ្យជឿមែន កំពូលអ្នកប្រដាល់ពូកែកែងមាន​រហ័សមានថា កូននាគឆ្លងដែន (វង្ស ណយ) ដែលធ្លាប់តែផ្តួលជើង​ខ្លាំង​ទាំង​ក្នុង​ និងក្រៅ​ប្រទេស​រាប់ភ្លេច​ បែរជាសុំចុះ​ចាញ់​ក្រោមក្រោម​កែងដ៏មុតស្រួច ព្រមទាំង​ទម្ងន់ជើងរបស់​កីឡាករ ឡុង សុណ្ណឌឿន ទៅវិញ។
ការប្រកួត​ជំុំចុងក្រោយដើម្បីដណ្តើខ្សែក្រវ៉ាត់ Kubota កាលពីល្ងាចម៉ិញនេះ​ កីឡាករ វង្ស ណយ ប៉ះជាមួយនឹងឡុង សុវណ្ឌ ពិតជាធ្វើឲ្យប្រិយមិត្ត​ជក់ចិត្ត​ដិតអារម្មណ៍​អង្គុយ​នៅមិនជាប់ពីកៅអ៊ីគ្រប់ៗគ្នា។ ទន្ទឹមនឹងនេះផងដែរ ការប្រកួត​ក្នុង​ទឹកទី១ កីឡាករទាំងពីរ​មិន​ទាន់​បញ្ចេញស្នៀតពិសេស​ធ្វើឲ្យ​ដៃគូរងរបួសនោះទេ ប៉ុន្តែ​ចូលដល់ទឹកទី២ ភ្លាម​កូននាគឆ្លងដែន វង្ស ណយ ប្រើកែវ​ធ្វើឲ្យ​ ឡុង សុវណ្ណឌឿន បែកមុខ​ហូរឈាមតិចៗ។ រហូតដល់ទឹកទី ៣ វង្ស ណយ ហាក់ដូចជាថមថយកំលាំងខ្លាំងមែនទែន ហើយ​ត្រូវ ឡុង សុវណ្ណឌឿន​ប្រើកែង និងទម្ងន់ជើង ធ្វើឲ្យងើបលែងរួច ក៏សុំចុះចាញ់ក្នុងទឹកទី ៣តែម្តង។
 
មិនគួរឲ្យជឿ! កំពូលអ្នកប្រដាល់ពូកែកែង​ វង្ស ណយ បែរជាសុំចុះចាញ់ ឡុង សុវណ្ណឌឿន ក្នុងទឹកទី៣ (មានវីដេអូ)
ចង់ជ្រាបច្បាស់ សូមប្រិយមិត្ត​ដែល​ស្នេហា​វិស្ស័យ​កីឡាប្រដាល់ទស្សនាវីដេអូខាងក្រោម៖

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!