ចាំបាច់​ទេ​ដែល​ត្រូវ​បង្រៀន​កូន​តូច​អ្នក​អោយ​ចេះ​ហែល​ទឹក​?

ចាំបាច់​ទេ​ដែល​ត្រូវ​បង្រៀន​កូន​តូច​អ្នក​អោយ​ចេះ​ហែល​ទឹក​?

​ការបង្រៀន​ក្មេង​តូច ឬ ទារក​អោយ​ចេះ​ហែល​ទឹក តាំង​ពី​ពួកគេ មាន​អាយុ​២ ឬ ៣​ខែ គឺ​នឹង​អាច​ជួយ​ពួកគេ អោយ​មាន​ការវិវត្តន៍ ជំនាញ​ផ្នែក​រាងកាយ និង ការរក្សា​លំនឹង​ខ្លួន​បានល្អ នៅក្នុង​ពេល​អនាគត​។ តាម​ការសិក្សា​ស្រាវជ្រាវ បាន​រកឃើញថា ទារក​ដែល​ចេះ​ហែល​ទឹក គឺមាន​តុល្យភាព​រាងកាយ ល្អប្រសើរ និង ងាយ​ស្រូល​ឆាប់​ចាប់​បានរ​បស់​អ្វីមួយ ជាង​ទារក​ធម្មតា​។​

​អត្ថប្រយោជន៍​ដែល​ទារក​នឹង​ទទួលបាន​ពី​ការ​ហែល​ទឹក នៅ​ក្នុង​វ័យ​កុមារភាព​៖
១. កុមារ​ដែល​អាច​ចេះ​ហែល​ទឹក តាំងពី​នៅ​ជា​ទារក គឺ​ហាក់​នឹង​មាន​ការលូតលាស់​ផ្នែក​ចលនា​ល្អ ជាង​កុមារ​ធម្មតា​។ ការ​ហែល​ទឹក គឺ​ធ្វើអោយ​ពួកគេ អាច​មាន​ចលនា​បាន​សព្វ​រាងកាយ ដោយ​ចាប់ផ្តើម​តាំង​ពី​ដៃ​,​ជើង និង ក្បាល​របស់​ពួកគេ ។​

២.​កុមារ​ដែល​ចេះ​ហែល​ទឹក តាំង​ពី​វ័យក្មេង នឹង​អាច​ទម្លាប់ខ្លួន​បាន​យ៉ាង​ល្អ ទៅ​នឹង​ការណែនាំ ឬ ស្តាប់​យល់​នូវ ពាក្យ​សម្តី​របស់​មនុស្ស​ជុំវិញខ្លួន​។ ទំនាក់ទំនង​នេះ គឺ​នឹង​ធ្វើអោយ​ការលូតលាស់​ផ្នែក​បញ្ញា​ស្មារតី របស់​ពួកគេ មាន​ភាពល្អប្រសើរ និង ឆ្លាត​វៃ​បានល្អ​។ ការលូតលាស់​ផ្នែក​បញ្ញា​ស្មារតី​ទាំងនោះ រួមមាន​ដូចជា​៖ សម្តត្ថភាព​នៅក្នុង​ការគិត​, រៀន និង យល់​ពី​ដំណាក់កាល​នៃ ការដោះស្រាយ​បញ្ហា​ផ្សេងៗ បាន​យ៉ាង​ល្អ ជាង​កុមារ​ទូទៅ ។​

៣. ពួកគេ​អាច​នឹង​ឆាប់​ចេះ​ផ្សាំ​ខ្លួន និង ឆាប់​ចុះសម្រុង​ទៅ​នឹង​មជ្ឈដ្ឋាន​សង្គម និង មនុស្ស​ជុំវិញខ្លួន បាន​យ៉ាង​ល្អ​។ នេះ​គឺ​ដោយសារតែ នៅពេល​ដែល​ទារក​ហែល​ទឹក គឺ​ពួកគេ​បាន​ជួប​នឹង មនុស្ស​ជាច្រើន និង ក្មេងៗ​ដទៃទៀត​។​

៤.​នៅពេល​ដែល​រៀន​ហែល​ទឹក ទារក​នឹង​ធ្វើ​ការរៀន​ស្តាប់ នូវ​អ្វីៗ​ដែល​អ្នក​បាន​និយាយ និង បង្រៀន​គេ អោយ​ធ្វើ​ចលនា​។ នា​ថ្ងៃ​ក្រោយ គេ​នឹង​ឆាប់​ចេះដឹង និង យល់​ពី​ភាសា​ដែល​អ្នក​បាន​ប្រើ នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​។​

៥. ការ​ហែល​ទឹក​អោយបាន​ទៀងទាត់ ក៏​អាច​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ផងដែរ ទៅ​ដល់​រយៈពេល​នៃ​ការ​គេង និង​របប​អាហា​របស់​ទារក​៕

ប្រែសម្រួល៖ ម៉ុត​ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។