បង្កើត​ក្រែម​បំបាត់ស​ម្លាក​ដោយខ្លួន​ឯង​ត្រឹម​រយៈពេល​២​សប្តាហ៍​

បង្កើត​ក្រែម​បំបាត់ស​ម្លាក​ដោយខ្លួន​ឯង​ត្រឹម​រយៈពេល​២​សប្តាហ៍​

​អាស្រ័យ​ទៅលើ​ជម្រៅ​របស់​វា ស្នាម​សម្លាក​អាច​ជា​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​សម្រស់ បើទោះជា​វា​មិន​បង្ក​ការឈឺចាប់​អ្វី​ក៏ដោយ​។ ប្រាកដ​ណាស់ អ្នក​អាច​រក​ទិញ​ផលិតផល​បំបាត់​ស្លាកស្នាម ជាច្រើន​ប្រភេទ​ដាក់លក់​នៅតាម​ទីផ្សារ ដែល​សុទ្ធតែ​បាន​ធានា​ថា​នឹង​ជួយ​កាត់បន្ថយ​ស្លាកស្នាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ តែ​ទោះជា​យ៉ាងណាក្តី ប្រភេទ​ក្រែម​ដែល​មាន​ដាក់​លក់​ជា​ស្រេច​នេះ អាច​នឹង​មាន​ផ្ទុក​សារធាតុ​គីមី​ជាច្រើន ដែល​អាច​នឹង​ផ្តល់​ផលប៉ះពាល់​ដល់​សុខភាព​ស្បែក​នា​ថ្ងៃក្រោយ​។ លើសពីនេះ​ទៀត វា​ក៏​មាន​តម្លៃ​ថ្លៃ​ផង​ដែរ​។ ប្រសិនបើ​អ្នក​ចង់​ព្យាបាល​តាម​បែប​ធម្មជាតិ ថ្ងៃនេះ​វេបសាយ​សុខភាព​យើង សូម​ណែនាំ​នូវ​ដំណោះស្រាយ​ដ៏        អស្ចារ្យ​មួយ សម្រាប់​ការព្យាបាល​នូវ​ស្នាម​សន្លាក​ដោយ​ខ្លួនឯង ត្រឹម​រយៈពេល​២​សប្តាហ៍​ប៉ុណ្ណោះ ហើយ​វា​នឹង​ជួយ​ថែបំប៉ន​ស្បែក​របស់​លោក​អ្នក​អោយ​កាន់តែ​ស្រស់ថ្លា​ថែមទៀត​។​

​គ្រឿងផ្សំ និង​វិធី​ធ្វើ​៖
•​    ​ទឹកឃ្មុំ​សុទ្ធ​១​ស្លាបព្រា​
•​    ​ប្រែង​អូ​លីវ ១/៤
•​    ​ប្រេង​ផ្កា​ឡាវែ​ន​ឌ័​រ ៣ ទៅ​៤​តំណក់​
•​    ​បឺរ​កាកាវ ១/៤

  • ​ដាំទឹក​អោយ​ពុះ ហើយ​ដាក់​បឺរ​កាកាវ​អោយ​រលាយ រួច​បន្ថែម​ប្រេង​អូរ​លីវ​
  • ​បន្ទាប់មក​ដាក់​ទឹកឃ្មុំ និង​ប្រេង​ឡាវែ​ន​ឌ័​រ​
  • ​ទុក​អោយ​ល្បាយ​នេះ​ត្រជាក់ ហើយ​ដាក់​វា​ចូល​ក្នុង​ទូទឹកកក រយៈពេល​១៥ ទៅ​២០​នាទី​
  • ​នៅពេល​ដែល​ល្បាយ​នេះ​ត្រជាក់​ហើយ ដួស​វា​ដាក់​ក្នុង​ក្រឡ ឬ​ប្រអប់​ហើយ​បិទ​អោយ​ជិត ទុក​សម្រាប់​ប្រើ​។​

​វិធី​ប្រើ​៖ ធ្វើការ​លាប​ក្រែម​នេះ​ជា​ប្រចាំ ទៅលើ​ស្នាម​សន្លាក​របស់​អ្នកជា​រៀងរាល់​ព្រឹក និង​ពេល​ល្ងាច​។ អ្នក​គួរតែ​អាច​ឃើញ​នូវ​ប្រសិទ្ធភាព​របស់​វា ក្នុង​រយៈពេល​តិចជាង​២​សប្តាហ៍​៕

ប្រែសម្រួល៖ ម៉ុត ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។