កំហឹង​ក្រុម​អ៊ីស្លាម​ឈីអ៊ីត ​ក្រោយ​ការ​ប្រហារ​ជីវិត​មេ​ចលនា​ប្រឆាំង​នៅ​អារ៉ាប៊ីសាអូឌីត

មគុទេសន៍​អ៊ីស្លាម​ឈីអ៊ីត ​និង​ជា​សកម្មជន​ប្រឆាំង​ដ៏​សំខាន់​ម្នាក់ ​នៅ​អារ៉ាប៊ីសាអូឌីត ​ ត្រូវ​បាន​គេ​កាត់​ទោស​ប្រហារ​ជីវិត ​រួម​ជាមួយ​នឹង​មនុស្ស​៤៦​នាក់​ផ្សេង​ទៀត ​ពី​បទ​បង្ករ​អំពើ​ភេរវកម្ម។ ការ​កាត់​ទោស​ ដោយ​តុលាការ​អារ៉ាប៊ីសាអ៊ូឌីត​នេះ ​ បាន​បញ្ឆេះ​កំហឹង​ពាសពេញ​ពិភព​អារ៉ាប់​ អ៊ីស្លាម​ឈីអ៊ីត ​ជា​ពិសេស​នៅ​អ៊ីរ៉ង់​ដែល​ជា​ប្រទេស​អ៊ីស្លាម​ឈីអ៊ីត​ធំ​ជាង​គេ។ ប្រតិកម្ម​ថ្កោល​ទោស ​មាន​ជា​បន្ត​បន្ទាប់​ ដោយ​បាន​បាន​ចោទ​ទៅ​អារ៉ាប៊ីសាអូឌីត ​ថា​បាន​យក​សាំង​មក​ចាក់​លើ​ភ្លើង​ ធ្វើ​ឲ្យ​ជម្លោះ​រវាង​ក្រុម​អ៊ីស្លាម​ឈីអ៊ីត​ និង​អ៊ីស្លាម​ស៊ុនីត ​កាន់តែ​រីកធំ​ឡើង​ថែម​ទៀត។