ហាយ​ឡិន​ឌ័​របើក​គេច​ពី​អ្នក​ស្រវឹងស្រា​ដើរ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​ជាច្រើន​ត្រឡប់ ស្លាប់​ក្មេងស្រី​ម្នាក់ ក្មេង ស្រី​ម្នាក់ទៀត​បាក់ជើង និង​របួសស្រាល​៦​នាក់​ ​

​ខេត្តរតនគិរី​៖ រថយន្ត​ក្មេ​ហាយ​ឡិន​ឌ័​រ​១​គ្រ​ងឿង​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ កន្លែងកើតហេតុ និង​ម្នាក់ទៀត​បាក់ជើង​ម្ខាង ដោយបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​។ ហេតុ​ការ​គ្រោះ ថ្នាក់ ចរាចរណ៍​បានកើត​ឡើង​នៅវេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវ ជាតិ លេខ​៧៦ ត្រង់ចំណុច​ភូមិ​ព្រួក​ស្រែ​ទាហាន ឃុំ​បា​តាង ស្រុក​លំផាត់​។​

សម​ត្ត​កិច្ច​មូលដ្ឋាន​បាន​បញ្ជក់​ឲ្យ​ដឹងថា រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AF-៦៥៧៨ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ដែលមាន​អ្នក រួម​ដំណើរ​ជា​ក្រុមគ្រួសារ​ជិះ​ចំនួន​៨​នាក់​ទាំង​ក្មេង​ទាំងចាស់​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៍បាន ឃើញ មនុស្ស​ចាស់​ម្នាក់​ស្រវឹងស្រា​ដើរ​ឆ្លងផ្លូវ​ក៍​វ៉ា​ក់​អឺ​ជាន់​ហ្វាំ​ង​ម្តង​មិន​ជាប់​ជាន់​ម្តងទៀត​ក៍​ក្រឡាប់​ជាច្រើន​ត្រឡប់​នៅលើ​ផ្លូវជាតិ​តែម្តង​។​

​ប្រភព​បន្តទៀតថា អ្នកបើកបរ​មានឈ្មោះ ចាន់ ស៉ី​ណា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ឪពុក ចំណែក​កុមារី ឈ្មោះ​សារ៉ុន លក្ខណា ភេទ​ស្រី អាយុ​១០​ឆ្នាំ​ត្រូវ​ជ​កូន​(​ស្លាប់​) មាន​ទីលំនៅ​ភ្នំពេញ​ឯណោះ​។ រីឯ​កុមារី​ឈ្មោះ ឡា​ត់​សុ​វណ្ណា​រដ្ឋ អាយុ​៨​ឆ្នាំ ជា​ក្មួយ​បាក់ជើង​ខាងស្តាំ​របួស ធ្ងន់​បញ្ជូនទៅ​វៀតណាម​។ ដោយឡែក​អ្នករួមដំណើរ​របួស តែ​បន្តិច ប​ន្ទួ​ច ប៉ុណ្ណោះ​។​

ក្រោយពេល​កើតហេតុ​សម​ត្ត​កិ​ច្ចនគ​បាល​មូលដ្ឋាន​មក​អន្តរាគមន៍ និង​ធ្វើការ​វាស់វែង​យក​រថយន្ត​មក​រក្សាទុក​នៅ ស្នងការ​នគ​បាល​ខេត្ត​ដើម្បី​ដោះស្រាយ​ពេល​ក្រោយ​ចំណែក​សព​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​សម​ត្ត​កិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ លី វណ្ណ​:

KA-01-01-2016-01 KA-01-01-2016-02 KA-01-01-2016-03 KA-01-01-2016-04