ក្រុមវ័យចំណាស់៧មករាគ្រងតំណែងពានរង្វាន់វ័យចាស់ ប៉ា សុជាតិវង្ស លើកទី១ ២០១៦

ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចំណាស់ ៧មករា គ្រងតំណែងពានរង្វាន់វ័យចាស់ ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បន្ទាប់ពីក្រុមនេះបានយកឈ្នះ ក្រុមបាល់ទាត់វ័យចំណាស់អាស៊ាន ក្នុងលទ្ធផល ៤ ទល់ ១ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ នេះ នៅទីលានបាល់ទាត់វិទ្យាល័យបឹងកេងកង ចំណែកក្រុមបាល់ទាត់វ័យចំណាស់ អាស៊ានបានត្រឹមជើងឯករងតែប៉ុណ្ណោះ។

ព្រឹត្តិការណ៍ពានរង្វាន់វ័យចាស់ ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញធ្វើឲ្យឡើង ដើម្បីអបរអរសាទរខួបអនុស្សាវរីយ៍លើកទី ៣៧ ទិវាជ័យជម្នះ៧ មករា ១៩៧៩-២០១៦ ដែលផ្តួចផ្តើមគំនិតរៀបចំរបស់មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានសហការជាមួយសាលារាជធានីក្រុងភ្នំពេញ។

លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នៃការប្រកួតនេះ ធ្វើឲ្យឡើងដើម្បីអបរអរសាទរថ្ងៃបុណ្យ ៧ មករា ឆ្នាំ២០១៥ និងរឹតចំណងសាមគ្គីភាព ពីស្ថាប័នរដ្ឋ និង ឯកជន ជាពិសេសនោះ លោកគិតគូរអំពីសុខភាពជាធំ ព្រោះការលេងកីឡា ធ្វើឲ្យយើង ទទួលបាន សុខភាពល្អឈ្នះរាល់ ជំងឺផ្សេងៗ ដែលមកយារយីលើរាងកាយមនុស្ស។ សម្រាប់ក្រុមដែលចូលរួម ប្រ កួតសុទ្ធតែឈ្នះទាំងអស់គ្នាទាំង ពានរង្វាន់ និងសុខភាពផងដែរ។

ក្រុមបាល់ទាត់វ័យចំណាស់ ៧ មករា ទទួលបានចំណាត់ថ្នាក់លេខ ១ ទទួលថវិកា ៣លានរៀល អមដោយពាន១ , ក្រុមបាល់ទាត់វ័យចំណាស់អាស៊ានទទួលបានចំណាត់ថ្នាក់លេខ ២ ទទួលថវិកា ២លានរៀល អមដោយពាន១, ក្រុមបាល់ទាត់វ័យចំណាស់មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញទទួលបានចំណាត់ថ្នាក់លេខ ៣ ទទួលថវិកា ១,៥លានរៀល អមដោយពាន១ , ក្រុមបាល់ទាត់វ័យសាលារាជធានីក្រុងភ្នំពេញទទួលបានចំណាត់ថ្នាក់លេខ ៤ ទទួលថវិកា ១លានរៀល អមដោយពាន១ , ក្រុមបាល់ទាត់វ័យវិទ្យាល័យច្បារអំពៅទទួលបានចំណាត់ថ្នាក់លេខ ៤ ទទួលថវិកា ១លានរៀល អមដោយពាន១ និងក្រុមបាល់ទាត់វ័យវិទ្យាល័យព្រះស៊ីសុវត្ថិទទួលបានចំណាត់ថ្នាក់លេខ ៤ ទទួលថវិកា ១លានរៀល អមដោយពាន១៕