រួមភេទធ្វើឱ្យមានសុខភាពល្អ

ការរួមភេទធ្វើឱ្យមានវេទនារម្មណ៍ខ្លាំងក្លា ហើយក៏ជួយធ្វើឱ្យមានសុខភាពល្អផងដែរ។ ពួកអ្នកវិទ្យា សាស្ត្រនិងពួកអ្នកសិក្សាអំពីបញ្ហាភេទបានឯកភាពគ្នាថា ការរួមភេទមានអត្ថប្រយោជន៍ល្អជាច្រើន។

ចំពោះសុខភាព៖
ក្រៅតែពីការរីករាយសប្បាយដែលគេទទួលបាន ការរួមភេទនិងការចេញទឹកកាមនៅទីបំផុតនៃតម្រេកធ្វើឱ្យមានការបញ្ចេញនូវអ័រម៉ូនដែលមានផលវិជ្ជមានមួយចំនួន ដូចជា ocytocine, sérotonine និង endorphine ។

ដោយហេតុនោះ ការរួមភេទ៖
-កាត់បន្ថយការឈឺមួយចំហៀងក្បាល និងការឈឺចាប់ផ្សេងទៀត
-ធ្វើឱ្យមានការចងចាំល្អប្រសើរ
-បង្កើនបរិមាណអង់ទីគ័រដែលការពារពីការបង្ករោគ ជាអាទិគឺក្អកនិងគ្រុនផ្តាសាយធំ
-កាត់បន្ថយជំងឺមហារីកប្រូស្តាតចំពោះបុរស និងមហារីកសុដនចំពោះនារីៗ
-ជួយឱ្យរាងនៅស្រឡូនល្អ។

រួមភេទជួយឱ្យមានអាយុវែង
ការរួមភេទក៏ជាការធ្វើកីឡាមួយដែរ ហើយល្អលើសពីកីឡាធម្មតាព្រោះវាបានរួមបញ្ចូលនូវអារម្មណ៍រីករាយសប្បាយ ផងដែរ។ ការសិក្សាមួយដែលគេបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ British Medical Journal បានបង្ហាញឱ្យដឹងថា បុរសៗដែលរួមភេទតិចជាងមួយដងក្នុង១ខែមានហានិភ័យអាចនឹងត្រូវស្លាប់ក្នុងពេល១០ឆ្នាំទៀត ២ដងច្រើនជាងអ្នកដែលរួមភេទ១ដងក្នុង១សប្តាហ៍។ ហើយការសិក្សាអស់រយៈពេល២៥ឆ្នាំលើមនុស្ស២៧០នាក់មួយរបស់សាកលវិទ្យាល័យ Duke University ក៏បានបង្ហាញឱ្យដឹងដែរថា អ្នកណាដែលរួមភេទកាន់តែច្រើនក៏មានអាយុកាន់តែវែងដែរ។ ក៏ប៉ុន្តែផលល្អបែបនេះមានចំពោះតែបុរសៗតែប៉ុណ្ណោះ។ ចំពោះនារីៗ វាទាមទារថាទាល់តែនាងពេញចិត្តផងទើបល្អ។

ការរួមភេទដែលមានមនោសញ្ចេតនា រឹតតែល្អ
ការរួមភេទដែលមានមនោសញ្ចេតនាផងបង្កើនភាពសប្បាយរីករាយ ម្ល៉ោះហើយកាន់តែល្អខ្លាំងណាស់ទៅទៀត។

តើអ្នកមានជំងឺបេះដូងត្រូវតមការរួមភេទឬអ្វី?
គេបានធ្វើការសិក្សារយៈពេល២០ឆ្នាំទៅលើបុរស៩១៤នាក់ ហើយគេបានសង្កេតឃើញថា អ្នកណាដែលរួមភេទចាប់ពីម្តងក្នុង១ខែទៅដល់២ដងក្នុង១សប្តាហ៍ គ្មានបាតុភាពជំងឺបេះដូងច្រើន ដូចជាអ្នកដែលមិនរួមភេទសោះទេ ទោះបីជាអ្នកនោះធ្លាប់មានជំងឺបេះដូងក៏ដោយ។

បើទោះបីជាការរួមភេទធ្វើឱ្យមានសុខភាពល្អនិងអាយុវែងយ៉ាងណាក្តី ក៏ត្រូវតែគិតដល់សុវត្ថិភាពផង ដែរ៖ រួមភេទដោយគ្មានការចម្លងរោគ មានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត ហើយនិងផ្លូវច្បាប់!

រួមភេទធ្វើឱ្យមានសុខភាពល្អ